ពិត​ជា​ដូច​ជា​ពាក្យ​ចាស់​ថា​ ​ទោះ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ក៏​កុំ​អាល​ជឿ​ ទោះបាន​ឮ​ផ្ទាល់​ត្រចៀក​ក៏​កុំ​អាល​វិនិច្ឆ័យ​ ល្គឹក​ណា​មិន​ទាន់​បាន​ឆ្លង​កាត់​ញាណ​ទាំង​៥​របស់​យើង​ជា​មុន​​សិននោះ​ តួ​យ៉ាង​ដូច​ជា​ករណី​តារា​ហ្វេសប៊ុក​ Kaka Kh ដែល​កំពុង​តែ​រង​នូវ​ការ​រិះគន់​បាញ់​រះ​មិន​សំចីមាត់​ពី​មហាជន​ដោយ​សារ​តែ​យល់​ច្រឡំ​ថា​អ្នក​នាង​ ចេញ​មក​វាយ​ប្រហារ​លើ​តារា​ចម្រៀង​ តន់​ ចន្ទសីម៉ា ទាំង​ដែល​ការ​ពិត​នោះ​គឺ​ពុំ​មែន​ដូច្នោះ​ឡើយ​។​

កាល​ពីថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០២២ អ្នក​នាង​ កាកា បាន​ចេញ​ឃ្លីបវីដេអូ​មួយ​ដែល​ក្នុង​ឃ្លីបវីដេអូ​នោះ​អ្នក​នាង​បាន​ធ្វើ​ត្រាប់​និង​យក​សម្ដី​អ្នក​បញ្ចេញ​មតិ​ទើស ​​ចំពោះ​ឈុតរ៉ូប​​តារា​ចម្រៀង​ស្រី​​ប្រចាំ​ផលិត​កម្ម​ Galaxy Navatra រួច​ទើប​អ្នក​នាង​ឆ្លើយ​តប​ទៅ​អ្នក​ទើស​​ទាំង​នោះ​យ៉ាង​ចាស់​ដៃ​វិញ​ថា​ «អ្នក​ទើស​ធ្វើ​ការ​អ្វី​ដែរ?….អត់​ទើស​មួយ​ថ្ងៃ​អត់​បាយ​ហូប?….ហើយ​អ្នក​ទើស​គេ​នឹង​អង្គការ​ណាបើក​លុយ​ឱ្យ​ ម៉េច​បាន​ប្រឹង​ទើស​គេ​ម្ល៉េះ…។ល។»

យ៉ាងណា​មិញ​វីដេអូ​ឃ្លីប​ខាង​លើ​របស់​ Kaka Kh បែរ​ជា​រង​ព្រនង់​សំពងឥត​សំចី​មាត់​​ពី​អ្នក​លេង​បណ្ដាញសង្គម​មួយ​ចំនួន​ទៅ​វិញ​ដោយ​សារ​តែ​អ្នក​ទាំង​នោះ​យល់​ច្រឡំ​ថា​បុគ្គល​ល្បី​លើ​សង្គម​អនឡាញ​រូប​នេះ​ចេញ​មក​បង្ហាញ​មតិ​ទើស​ចំពោះ​ឈុត​កញ្ញា​ តន់ ចន្ទ​សីម៉ា​ស្លៀក​ឡើង​ទទួល​ពាន​រង្វាន់​ក្នុង​កម្មវិធី​ Pleng Music Awards 2022 ​នា​ពេល​កន្លង​មក​។

ឆ្លើយ​តប​​ចំពោះ​មតិ​យល់​ច្រឡំ​ទាំង​អស់​ខាង​លើ​ចំពោះ​ខ្លួន​អ្នក​នាង បាន​បង្ហោះ​ឃ្លីបខ្លីមួយ​ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ស្អាត​ស្អំ​របស់​ខ្លួន​ ព្រម​ទាំង​សំណេរ​មួយ​ខ្លី​ទៀត​ខាង​ក្រោម​នោះ​ថា​៖ «​អង្គុយ​មើល​ខំ​មែន​គួរ​ឲ្យ​អស់​សំណើច​អ្នក​មួយ​ចំនួន ប្រហែល​មើល​​មើល​ ហើយ​ក៏ខ្វេះគ្រាប់ភ្នែកយកទៅលាងពាក់កណ្ដាលផ្លូវ មិនបានមើ​លដល់ចប់… ហើយតាំង​ហា​ឡើ​ងជេរ ឯង ថាជាអ្នក ទើ​សគេទៅវិញ…មិនអីទេខ្ញុំសប្បាយចិត្តព្រោះបាន សេចក្តីថាខ្ញុំសម្ដែងដល់អាចថតកុនបាន»

ខណៈ​ដែល​អ្នក​មិន​ដឹង​ចូល​មក​ទើស​ចំពោះ​មតិ​របស់​​អ្នក​ម្ដាយ​កូន​មួយ​រូប​នេះ​ ប៉ុន្តែ​សាមី​ខ្លួន​កញ្ញា​ តន់​ ចន្ទសីម៉ា ឯណោះ​វិញ​ បាន​ចូល​មក​ខមមិន​ខាង​ក្រោម​ផុស​អរគុណ​អ្នក​នាង​ Kaka KH ខាង​ក្រោម​អរគុណចំពោះ​ការ​លើក​ឡើង​គាំទ្រ​ខ្លួន​ថា​៖ «អរគុណបងដែលស្រលាញ់គាំទ្រប្អូន» ចំណែក​ហ្វេន​ៗបាន​ចូល​ចុច​ Like ពេញចិត្ត​ជិត​មួយ​ពាន់​គណនី​៕

ប្រភព៖ Kaka KH Australia

Telegram-Troryorng
Share.