ល្បែងប្រជល់មាន់ ជាល្បែងមួយ យ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋគេ​លេងកំសាន្ត ក្នុងវេលាយប់ ។ សមាសភាពនៃអ្នកលេងល្បែងនេះមានគ្នា ៤ នាក់ គឺប្រុស​ម្នាក់​ធ្វើ​មាន់​ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី ប្រុសម្នាក់ស្រីម្នាក់ធ្វើជាអ្នកចាំឲ្យទឹកមាន់ ។

ពេល​លេង​ប្រុស​ម្នាក់​ស្រី​ម្នាក់ដែលធ្វើជាមាន់ចូលទៅឱនក្រាបទន្ទឹម គ្នា មួយបែរមុខទៅខាងជើង មួយ​បែរ​មុខ​ទៅ​ខាង​ត្បូង ។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹកចូលទៅឈរក្បែរមាន់ ឈ្មោលក្បែរមាន់ ឈ្មោល​មាន់​ញីរបស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន។

ពេលរៀបឲ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើង ថា «យើងបានគ្នាហើយ» ។ បន្ទាប់​ពីម្ចាស់មាន់ ស្រែក តួមាន់ក៏រៀបខ្លួនចូលទៅជល់ ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយ​ដើរឱនៗ ចូលទៅជិតគ្នា មានអាការដូចអួតជល់គ្នា តែមិនឲ្យប៉ះទង្គិចស្មា​ ឬប៉ះដៃគ្នាទេ គ្រាន់​តែលើដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ ម្ចាស់មាន់ប៉ុណ្ណោះ ។ ពេលនោះ ម្ចាស់​មាន់គេច្រៀងឡើងថា «មាន់នាងនីវ៉ឺយៗ ជល់នឹងមាន់នាងនល់ លោកឲ្យ ប្រជល់ វ៉ឺយៗ មាន់យើងឈ្នះគេ»។ កាលម្ចាស់មាន់ច្រៀងហើយ មាន់ទាំងពីរក៏លោតចូលទៅឈរកណ្តាល​វង់ ហើយលោតចេញមកវិញ ចេញមកហើយចូលទៅវិញទៀត ដោយ​ធ្វើអាការទទះ​ស្លាបដូច​មុន ម្ចាស់ មាន់ក៏ស្រែក ច្រៀងដូចមុខម្តងទៀត ។

មាន់ខាងណាមានអាការក្លៀវក្លាស្វាហាប់ក្លាហាន ខ្លាំងពូកែជាងគេ ក្នុងវេលាជល់ គេ​ទុកជាឈ្នះ ។ កាល បើមាន់ ១ គូមុនដឹងឈ្នះចាញ់ហើយ ម្ចាស់មាន់គេឲ្យមាន់ផឹកទឹក គឺឱ្យយផឹក​ទឹកត្នោត ឬឱ្យស៊ីបបរជាដើម ជាកម្សាន្ត សប្បាយ ហើយគេរៀបចំប្រជល់ សាជាថ្មីតទៅទៀត ។ គេលេងតែរៀបនេះ រហូតដល់ពេលឈប់ ។

ល្បែងនេះ អាចរាប់ចូលក្នុងកីឡាសម្រាប់បង្ហាត់ក្មេងឱ្យមានទំលាប់ ប្រកាន់នូវសេចក្តី​ក្លាហានបាន ៕

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីរណ្ដាប់ទទួលទេវតា ឆ្នាំខាល ព្រះនាម «កិរិណីទេវី » បុត្រីទីប្រាំកបិលមហាព្រហ្ម ក្នុងឆ្នាំ២០២២នេះ

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទី​ប្រាំមួយ​ ល្បែង​ឱប​ត្រឡាច​ ឬ​បេះ​ឪឡឹក​!

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទីប្រាំ​ ល្បែង​លាក់​កន្សែង​!​

Telegram-Troryorng
Share.