ក្នុង​ចំណោម​៤សប្តាហ៍កន្លងមកនេះនៅ​ក្នុង​ពានរង្វាន់ Cambodia Premier League 2022 មាន​តែ​កីឡាករ​កាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ម្នាក់​ប៉ុណ្ណោះ រក​បាន​គ្រាប់​បាល់​ Hat-trick (៣គ្រាប់​ម្នាក់​ឯង) មុន​គេ​បង្អស់។

គិត​ត្រឹម​ពេល​នេះខ្សែប្រយុទ្ធ Marcus Haber រក​បាន​គ្រាប់​បាល់​៧គ្រាប់ ឈរ​កំពូល​តារាង​បញ្ជី Top Scorer នៅ​លីគលីគកំពូលកម្ពុជា ក្រោយ​​ទាត់​បញ្ជូល​ទី​ក្រុម​គិរីវង់សុខសែនជ័យ ២គ្រាប់ និង​ចូលទី​ក្រុមបឹងកេត ២គ្រាប់ ហើយចុងក្រោយទាត់ចូលកងយោធពលខេមរភូមិន្ទ ៣គ្រាប់​ម្នាក់​ឯង។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ Top Scorer គិតត្រឹមសប្តាហ៍ទី៤៖
– Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ៧គ្រាប់
– ម៉ាត់ នូរុណ របស់បឹងកេត ៣គ្រាប់
– អ៉ឹម សំអូន របស់គិរីវង់សុខសែនជ័យ ២គ្រាប់
– LEE JEAGUN របស់វិសាខា​ ២គ្រាប់
– FAREED SADAT របស់ភ្នំពេញក្រោន ២គ្រាប់
– សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង ២គ្រាប់
– Jozsef Keaveny របស់អង្គរថាយហ្គឺរ ២គ្រាប់៕

Telegram-Troryorng
Share.