កូរ៉េ​ខាង​ត្បូង​ – តារា​សម្ដែង​ជើង​ចាស់ Ko Doo Sim បាន​ជួប​ជាមួយ​នឹង​សិស្ស​ប្អូន​របស់​ខ្លួន​គឺ​តារា​សម្ដែង​ Yoon Eun Hye ជា​លើក​ដំបូង​ ក្រោយ​បែក​គ្នា​ជា​យូរ​ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​ពី​នេះ​ពី​នោះ​ផង​ដែរ​។

កម្មវិធី​ទូរទស្សន៍​របស់​ Channel A ដែល​មាន​ឈ្មោះ​ថា​ «Because Ko Doo Sim Likes» បាន​ចាក់​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ដោយ​ក្នុង​នោះ​ Ko Doo Sim បាន​​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​​ Gwangyang-si នា Jeollanam-do ជាមួយ​នឹង​សិស្ស​ប្អូន​រួម​អាជីព​ Yoon Eun Hye។

សម្លឹង​មើល​ទៅ​ទន្លេ​ Seomjingang មិត្ត​ចាស់​ទាំង​ពីរ​មិន​អាច​ដក​កែវ​ភ្នែក​ចេញ​ពី​ទិដ្ឋភាព​ដ៏​ត្រកាល​នោះ​បាន​ឡើយ​។ ពេល​នោះ​ Yoon Eun Hye តួ​ឯក​ស្រី​ពី​ភាពយន្ត​ភាគ​ «នឹក​ណាស់​នួន​ល្អង​» ​ធ្លាប់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​បាន​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​ខកខាន​បាន​ឃើញ​ទេសភាព​ស្អាត​ស្រស់​បែប​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ​» ហើយ​ពេល​នោះ​ដែរ​ Ko Doo Sim បាន​ឆ្លើយ​តប​ថា «យើង​រស់​នៅ​ដោយ​ធ្វើ​ការងារ​ធ្ងន់​ ប៉ុន្តែ​ពេល​ខ្ញុំ​ពិត​ជា​រីករាយ​និង​រំភើប​ដែល​អាច​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​តាម​រយៈ​កម្មវិធី​នេះ​»​​

តារា​ទាំង​ពីរ​ដួង​នេះ​បាន​ក្លាយ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​ជាង​១០​ឆ្នាំ​ហើយ​ ក្រោយ​ពេល​មាន​ឱកាស​បាន​សម្ដែង​ក្នុង​រឿង​ភាគ​ជាមួយ​គ្នា​។ Yoon Eun Hye បាន​និយាយ​ថា​ «ខ្ញុំ​ចង់​សួរ​បន្តិច​អត់​បន្តិច​តើ​ខ្ញុំ​គួរ​សួរ​សំនួរ​នេះ​ទេ​ ប៉ុន្តែ​ការ​ចូល​តួ​ពិត​ជា​ល្អខ្លាំង​មែនទែន​ (ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​និយាយ​)។ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ថា​អ្នក​មីង​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​​ក្រោយ​បែក​គ្នា​អស់​១០​ឆ្នាំ​»

ឆ្លើយ​តប​ចំពោះ​អ្វី​ដេល​ Yoon Eun Hye បាន​លើក​ឡើង​ Ko Doo Sim បាន​លើក​សរសើរ​ចំពោះ​សិស្ស​ប្អូន​ក្នុង​អាជីព​សម្ដែង​របស់​ខ្លួន​ថា​ «ខ្ញុំ​បាន​ឃើញ​ឯង​ចម្អិន​អាហារ​ក្នុង​កម្មវិធី​ផ្សាយ​ ឯង​នៅ​តែ​ក្មេង​និង​ស្អាត​ហើយ​មាន​អ្វីៗ​គ្រប់​យ៉ាង​»។ ដោយ​ឡែក​ Yoon Eun Hye បាន​និយាយ​ថា​ «ចាស ខ្ញុំ​អត់​មាន​តែ​ម្យ៉ាង​គត់​គឺ​ប្ដី​»។ បន្ទាប់​មក​ Ko Doo Sim បាន​ផ្ដល់​ដំបូន្មាន​ថា​ «កុំ​បោះបង់​ចោល​(អាពាហ៍ពិពាហ៍​)» ដោយ​ Yoon Eun Hye បាន​តប​ថា​ «ខ្ញុំ​មិន​បោះ​បង់​ចោល​នោះ​ទេ​»

ប្រភព៖ KBIZOOM

Telegram-Troryorng
Share.