នៅក្នុងជំនួបដែលក្រុមជម្រើសជាតិ សេណេហ្គាល់ យកឈ្នះ អេហ្ស៊ីប ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-១ គេបានថតជាប់អ្នកគាំទ្រសេណេហ្គាល់ម្នាក់ដែលយកឡាស៊ែចាំងភ្នែក Salah ធ្វើឲ្យទាត់មិនចំគោលដៅ ព្រមទាំងកីឡាករ២រូបផ្សេងទៀតដូចជា៖ Zizo និង Mostafa Mohamed ក៏ទាត់មិនចូលផងដែរ។
សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 គឺគ្រោងរៀបចំនៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខ សរុប៨កីឡដ្ឋាន ក្នុង៥ទីក្រុងនៅប្រទេសកាតារ។
បច្ចុប្បន្នគេស្វែងរកឃើញ ២៧ក្រុមហើយដែលមានឈ្មោះទៅលេង FIFA World Cup 2022 នៅប្រទេសកាតារ ខណៈកៅអីនៅសល់តែ ៥ ទៀតប៉ុណ្ណោះដើម្បីបង្គ្រប់ ៣២ក្រុមក្នុងវគ្គចែកពូល៕