នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ ផេក​ល្បីល្បាញ​មួយ​របស់​កម្ពុជា​បាន​បង្ហោះ​រូប​ភាព​តារា​ចម្រៀង ​វណ្ណដា រួម​ Frame ជាមួយ​នឹង​តារា​ចម្រៀង​ Rapper ថៃ​ល្បី​ៗ​ជាច្រើន​ដួង ហើយ​ថែម​ទាំង​លើក​ឡើង​ទៀត​ថា​តារា​ចម្រៀង​ឈាន​មុខ​កម្ពុជា​រូប​នេះ​អាច​នឹង​មាន​ការ​ Collaboration (ច្រៀង​រួម) រវាង​តារា​ចម្រៀង​ល្បី​កម្ពុជា​និង​តារា​ចម្រៀង​ថៃ​។

យោង​តាម​រ​យៈ​ផេក Universe Pageant បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នូវ​រូប​ភាព​ជា​ច្រើន​សន្លឹក​របស់​ Rapper ជួរ​មុខ​របស់​កម្ពុជា​គឺ​​ វណ្ណដា ជាមួយ​នឹង​តារា​ថៃ​ ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ភាព​ទទួល​ទាន​អាហារ​ជុំ​គ្នា​ រូបភាព​កំពុង​អង្គុយ​ក្នុង​បន្ទប់​ថត​សំឡេង​ជាដើម​។

តាម​ដឹង​តារា​រ៉ែប​ថៃ​ដែល​ត្រូវ​គេ​សន្មត​ថា​នឹង​ចាប់​គូ​ច្រៀង​រួម​ជាមួយ​នឹង​វណ្ណដា​មាន​លោក F* Hero តារា​ចម្រៀង​មាឌ​យក្ស​ធ្លាប់​ Collaboration ជាមួយ​នឹង​ NCT & BamBam ក៏​ដូច​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ម្ចាស់​ពាន​ The Rapper របស់​ Workpoint គឺ​ Sprite ដោយ​តារា​ចម្រៀង​ក្មេង​រូប​នេះ​ល្បីល្បាញ​ខ្លាំង​ធ្លាប់​មាន​បទ​ចម្រៀង​ជាប់​ តារា​ងចម្រៀង​អន្តរជាតិ​ billboard hot 100 ថែម​ទៀត​ផង​។

ផេកខាង​លើ​នេះ​បាន​សរសេរ​ថា​៖ «💥Wow 😱💕Vann Da – វណ្ណដា ប្រហែលមានការងារថ្មីជាមួយ​នឹង​Raper​នៅ​ថៃ​🇹🇭 , F.Hero​ដែល​ធ្លាប់​Collaboration ​ជាមួយ ​NCT & Bam Bam ​ក៏​មក​រួម​ការងារ​ជាមួយ​ដែរ​ មាន​Sprite​ ម្ចាស់​ពាន​ The Rapper​ទៀត​✨❤️​»

ប៉ុន្តែ​បើ​មើល​ទៅ​លើ​ហ្វេន​ៗ​កម្ពុជា​ហាក់​ដូច​ជា​មិន​សូវ​ជា​រីករាយ​និង​សាទរ​ចំពោះ​ដំណឹង​ Collaboration រវាង​តារា​កម្ពុជា​និង​តារា​ថៃ​ប៉ុ​ន្មាន​នោះ​ទេ​ ដោយ​ហ្វេន​មួយ​ចំនួន​បាន​លើក​ឡើង​​នៅខាង​ក្រោម​ផុស​នោះយ៉ាង​ដូច្នេះ​ថា៖ «ផែនការលួច​ Vannda ជិត​បាន​សម្រេច​ហើយ​», «ស៊ើប​ពី​ល្បិច​គេ​ផង​ Idol»,​ «អត់​ចង់​ឱ្យ​ Fit ជាមួយ​នឹង​ថៃ​បើ​ប្រទេស​ផ្សេង​ល្អជាង​», «Tah pin nis puk thai ban jit pdouy ot sbay jmouy te (តែ​ប៉ុន​នេះ​ពួក​ថៃ​បាន​ចិត្ត​បណ្ដោយ អត់​សប្បាយ​ជាមួយ​ទេ​)»

Telegram-Troryorng
Share.