យោងតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយអំពីសេចក្ដីសំរេចផ្អាកជាបណ្ដោះអាសន្នក្នុង ការប្ដឹងទាមទាររបស់ម្ចាស់បំណុលជាប្រពន្ធដើម ដែលត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញចេញ ដីកាសម្រេចលេខ ៣៨២ ស ដ រ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានន័យសំខាន់ៗចំនួន៤ចំណុច ដូចខាងក្រោម៖

១/ ហាមមិនអោយសហកូនបំណុលធ្វើការលក់ ជួល បញ្ចាំ ដាក់ធានា ដាក់ហ៊ឺប៉ូតែក ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ឈូសឆាយ សាងសង់សំណង់ផ្សេងៗ និង ការទាំងឡាយនៅលើដី មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន ២ទីតាំង និងទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញចំនួន ២ទីតាំង។
២/ បង្គាប់ឲ្យសហចុងចម្លើយចាកចេញ និងហាមមិនឲ្យសហកូនបំណុលស្នាក់នៅក្នុងផ្ទះវីឡាចំនួន ពីរដែលបានសាងសង់លើទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង ទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣/ រឹបអូសរថយន្តមួយគ្រឿងម៉ាក LEXUS 570 ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 2AX-5057 យកមករក្សាទុកជាបណ្តោះអាសន្ន។
៤/ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់សហកូនបំណុលបានន័យថាអ្នករងការអនុវត្តមានកាតព្វកិច្ចទូទាត់ឬបង់ទៅតុលាការ។ទន្ទឹមនេះ តុលាការបើកសិទ្ធិឱ្យសហកូនបំណុលអាចដាក់ពាក្យតវ៉ាតាមបញ្ញាតិមាត្រា៥៥០នៃក្រមនីតិវិធីរដ្ឋប្បវេណី។
យ៉ាងណាមិញនេះគ្រាន់តែជាការដកស្រង់ចេញពីការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនប៉ុណ្ណោះ មិនមែនជាការដកស្រង់ចេញពីឯកសារច្បាប់ដើមឬដកស្រង់ពីសំណាក់លោកជំទាវ ខុង លីស៊ីអាណា ត្រូវជាភរិយារបស់លោកឧកញ៉ា ឌួង ងៀប នោះទេ៕
