កូរ៉េ​ខាងត្បូង​ – ក្រុម​ BTS បាន​បង្ហាញ​វត្តមាន​កិត្តិយស​តាម​រយៈ​ប្រព័ន្ធ​ VCR នៅក្នុង​កម្មវិធី​ American Academy Awards លើក​ទី​៩៤​ ​​បាន​រៀបចំនៅ​​ Hollywood ទីក្រុង​ Los Angeles រដ្ឋ​ California ដោយ​ក្នុង​នោះ​ក្រុម​ចម្រៀង​នេះ​មិន​ភ្លេច​រំលេច​ឈ្មោះ​បុរស​ល្បី​ដោយសារ​ឡើង​ទៅ​ទះ​កំផ្លៀង​គេ​ការ​ពារ​ប្រពន្ធ​ តារា​សម្ដែង​ Will Smith នោះ​ឡើយ​។

ចូលរួម​តាម​រយៈ VCR សមាជិក​ BTS បាន​លើក​ឡើង​ពី​តួអង្គ​ Pixar ក្នុង​ភាពយន្ត​តុក្កតា​ «Coco» ជាង​នោះ​ទៀត​មេ​ក្រុម​ BTS កំលោះ​​ RM ថែម​ទាំង​បញ្ជាក់​ថា​ខ្លួន​ទស្សនា​ «Coco» ចំនួន​៣​ដង​ ហើយ​គេ​ថែម​ទាំង​យំ​ខ្លាំង​ទៀត​ផង​។

ចំណែក​ J-Hope បាន​និយាយ​ថា​ ខ្លួន​ចូលចិត្ត​ទស្សនា​ភាពយន្ត​ Disney ទាំង​អស់​ ហើយ​គេ​ចូលចិត្ត​ជា​ពិសេស​គឺ​រឿង​ Aladdin ខណៈ​មេក្រុម BTS បាន​បន្ថែម​ទៀត​ថា​គេ​គាំទ្រ​​ Aladdin សម្ដែង​ដោយ​ will Smith។

គួរ​ដឹ​ងថា​តារា​សម្ដែង​ Yoon Yeo Jung បាន​បង្ហាញ​វត្តមាន​ជា​អ្នក​ប្រកាស​ឈ្មោះ​តួ​រង​ឆ្នើម​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នោះ​ផង​ដែរ​៕

ប្រភព៖ Official-Army

Telegram-Troryorng

Share.