តាមរយៈសារព័ត៌មាន Koreanboo បានចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២នេះឱ្យដឹងថា Hyun Bin និង​ Son Ye Jin តួ​ឯក​ប្រុស​ស្រី​ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ «Crash Landing on you» បានរៀបអាពាហ៍ពិពាហ៍​យ៉ាងស្ងប់ស្ងាត់តាមលក្ខណៈជីវិតឯកជន។

ទីភ្នាក់ងារ VAST Entertainment បានបញ្ចេញរូបភាព២សន្លឹកនៅលើបណ្ដាញសង្គមអនឡាញន៍ ដោយភ្ជាប់ជាមួយឃ្លឹមសារថា៖ «អ្នកគាំទ្រទាំងអស់សូមជ្រាបថា ពិធីមង្គលការHyun Bin និង​ Son Ye Jinនឹងធ្វើឡើងជាលក្ខណៈឯកជន ដោយគិតពីស្ថានភាពបច្ចុប្បន្ននៃកូវីដ-១៩ ហើយយើងនឹងចែករំលែកព័ត៌មានលម្អិតអំពីពួកគេតាមរយៈរូបថតអាពាហ៍ពិពាហ៍របស់ពួកគេតែប៉ុណ្ណោះ»។ យ៉ាងណាមិញ គេបានឃើញ Hyun Bin និង Son Ye Jin កាន់ដៃគ្នា ហើយញញឹមស្រស់ស្រាយ។

ជាមួយគ្នានោះដែរ ខាង MS Team Entertainment  បាននិយាយថា «ថ្ងៃនេះតារាសម្តែង Son Ye Jin និងតារាសម្តែង Hyun Bin រៀបចំពិធីមង្គលការរបស់ពួកគេហើយ ជាថ្ងៃដំបូងនៃការប្ដូរនាមទៅជាប្តីប្រពន្ធ។ ពិធីទាំងមូលរៀបចំជាលក្ខណៈឯកជនដោយពិចារណាលើស្ថានភាពជំងឺកូវីដ-១៩ ហើយយើងនឹងផ្តល់ព័ត៌មានតាមរយៈរូបថតអាពាហ៍ពិពាហ៍របស់ពួគេទាំងពីរ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការគាំទ្រដ៏កក់ក្តៅជាច្រើន នៃការចាប់ផ្ដើមជីវិតថ្មីរបស់គូស្នេហ៍មួយគូនេះ។ ជាការតបស្នងការទន្ទឹងរង់ចាំ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពបំពេញនូវក្តីស្រលាញ់ដែលអ្នកបានផ្ញើជូនតារាសម្ដែង Son Ye Jin និងក្រុមហ៊ុនរបស់យើង។ អរគុណ»។

ពិធីមង្គលការ Hyun Bin និង​ Son Ye Jin ថ្ងៃនេះធ្វើឡើងឯ Aston House នៅសណ្ឋាគារ Walker Hill ទីក្រុងសេអ៊ូល វេលាម៉ោង ៤រសៀល (ម៉ោងនៅកូរ៉េ)។ កាន់តែអធិកអធមទៀតនោះ ពិធីមង្គលការបស់អ្នកទាំងពីរក៏បានបន្លឺឡើងនូវបទចម្រៀង “Give You My Heart” ដែលជាបទ OST ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ «Crash Landing on you» ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

សូមចូលអាន-ច្បាស់​ការ​! កំពូល​តារា​សម្ដែង​ Hyun Bin ប្រកាស​​ដឹក​ដៃ​ Son Ye Jin ចូល​រោងការ​ខែ​មិនា​​ខាង​មុខ​នេះ​!

សូមចូលអាន-Hyun Bin ​ព្យួរ​ចោល​ការងារ​សម្ដែង​១​ឆ្នាំ​ពេញ​ដើម្បី​ ត្រៀម​រៀបចំ​អាពាហ៍ពិពាហ៍​ឆ្នាំ ២០២២

សូមចូលអាន-បែក​ធ្លាយ​រូបភាព​ Date ផ្លូវការ​រវាង Hyun Bin និង​ Son Ye Jin ក្រោយ​ទាក់ទង​គ្នា​​មួយរយៈ​!​

Telegram-Troryorng
Share.