លោក ជួប វិសាល នៅ​កណ្ដាល (មិនពាក់ម៉ាស់)

លោក​អាជ្ញាកណ្ដាល ជួប វិសាល បាន​ឈាន​មុខ​គេ​ក្នុង​ការ​ចាយ​កាត ក្រោយ​ដឹកនាំ​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 សប្ដាហ៍​ទី៤ ខណៈ​កាត​​លឿង​សរុប​កើន​ចំនួន​៥៨​សន្លឹក។

អត្ថបទពាក់ព័ន្ធ៖បញ្ជី​ឈ្មោះ​អាជ្ញាកណ្ដាល FIFA ទាំង​​១១​រូប​របស់​កម្ពុជា ប្រចាំ​ឆ្នាំ​២០២២ នេះ

បញ្ជី​អាជ្ញាកណ្ដាល​ដឹកនាំ​ប្រកួត​នឹង​ចាយ​កាត
១) លោក ជួប វិសាល ដឹកនាំ​៣ប្រកួត ចាយ​កាត​លឿង​១៤សន្លឹក
២) លោក លឹម ប៊ុនធឿន ដឹកនាំ​៣ប្រកួត ចាយ​កាត​លឿង​១២​សន្លឹក
៣) លោក ឃិន ឧសីហា ដឹកនាំ​៣ប្រកួត ចាយ​កាត​លឿង​៩សន្លឹក
៤) លោក ជី សាមឌី ដឹកនាំ​៣​ប្រកួត​ចាយ​កាត​លឿង ៩សន្លឹក
៥) លោក ឃួន វីរៈ ដឹកនាំ​១ប្រកួត​ចាយ​កាត​លឿង​៥សន្លឹក
៦) លោក គិរីន រ៉ូហ្សាក់ ដឹកនាំ​១ប្រកួត ចាយ​កាត​លឿង​៥សន្លឹក
៧) លោក ជួន ងួនហុង ដឹកនាំ​២​ប្រកួត ចាយ​កាត​លឿង​៤​សន្លឹក

រូបថត៖ CPL

Telegram-Troryorng
Share.