រដ្ឋបាលខេត្តកំពង់ចាមបានជូនដំណឹងនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះថា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់បន្ថែមទៀតគិតត្រឹមថ្ងៃនេះ។

ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាននៅស្រុកបាធាយ ២២នាក់,ស្រុកជើងព្រៃ ១០នាក់(ពលករមកពីថៃ ០៥នាក់) និងស្រុកកំពង់សៀម ០៣នាក់។

រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755៕

Share.