គិត​ត្រឹម​៥​​សប្ដាហ៍​មក​នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 មាន​កីឡាករ​​៦១​នាក់​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង-ក្រហម សរុប​ចំនួន​៧៧​សន្លឹក ខណៈ​កីឡាករ ឈិន ឈឿន ខ្សែ​បម្រើ​របស់​ក្រុម​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) ជា​កីឡាករ​ដំបូង​គេ​ត្រូវ​ពិន័យ​កាត​ក្រហម។

លោក​អាជ្ញាកណ្ដាល ស្រី សុវណ្ណរ៉េត ពិន័យកាតក្រហម កីឡាករ​ ឈិន ឈឿន (រូប៖LSH Journal)

ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២ ខែ​មេសា ឆ្នាំ​២០២២ ថ្មីៗនេះ នៅ​កីឡដ្ឋាន​ហនុមាន កីឡាករ ឈិន ឈឿន ត្រូវ​លោក​អាជ្ញាកណ្ដាល ស្រី សុវណ្ណរ៉េត ​ពិន័យ​កាតក្រហម ភ្លាមៗ​នៅ​មុខ​ទី​របស់​ខ្លួន​ក្នុង​នាទី​ទី​៨០ ខណៈ​រូប​គេ​ត្រូវ​បាន​លោក​គ្រូ​បង្វឹក ហោ សុខហេង ប្តូរ​ឱ្យ​ចូល​ជំនួស​កីឡាករ​អេហ្ស៊ីប Elsayed Mahmoud នៅ​នាទី៦៦។

សរុប​កីឡាករ​ដែល​ត្រូវ​ពិន័យ​កាត​ច្រើន​ជាង​គេ​មាន៖
ឈិន ឈឿន (Tiffy Army FC) ២សន្លឹក (ក្រហម​១សន្លឹក)
ស៊ុក វឌ្ឃនា (Tiffy Army FC) ៣សន្លឹក
Alexandre Cardoso (បឹងកេត) ៣សន្លឹក
Jozsef Keaveny (អង្គរថាយហ្គឺរ) ៣សន្លឹក
កាន់ ពិសាល (Tiffy Army FC) ៣សន្លឹក
ផាត សុខា (ណាហ្គាវើល) ២សន្លឹក
ជូ ស៊ីនទិ (ព្រះខ័នរាជស្វាយរៀង) ២សន្លឹក
សុផល ឌីម៉ង់ (អង្គរថាយហ្គឺរ) ២សន្លឹក
Cristian Roque (ណាហ្គាវើល) ២សន្លឹក
គឹម សុខយុទ្ធ (ព្រះខ័នរាជស្វាយរៀង) ២សន្លឹក
អ៊ុក សុវណ្ណ (វិសាខា) ២សន្លឹក
ជា សុខម៉េង (ណាហ្គាវើល) ២សន្លឹក

Telegram-Troryorng
Share.