ដោយ​សារ​​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩​ រីករាល​ដាល​ឆ្លង​ជា​សកល​ធ្វើ​ឱ្យ​​កម្ពុជា​ខកខាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ប៉ុន្តែ​​ឆ្នាំ​នេះ​សណ្ឋានភាព​ធូរស្រាល​ធ្វើ​ឱ្យ​​ពិធី​​អបអរសាទរ​នា​នា​ត្រលប់​មក​​រៀបចំ​ឡើង​វិញ​ នេះ​អាច​ចាត់​ទុក​ជា​ឱកាស​មាស-ពេជ្រ​សម្រាប់​សិល្បករ-សិល្បការិ​នី​ខ្មែរ​ កើប​លុយ​ចូល​ហោប៉ៅ។ ដោយ​ឡែក​សម្រាប់​​អ្នក​នាង​ ម៉េង កែវពេជ្ជតា​ បែរ​ជា​មិន​គិត​ដូច្នោះ​ឡើយ​ ដោយ​អ្នក​នាង​សុខ​ចិត្ត​មិន​ទទួល​ការងារ​ហើយ​ឆ្លៀត​ឱកាស​នោះ​ទៅ​សួរ​សុខ​ទុក្ខ​កូន​ប្រុស​បណ្ដូល​ចិត្ត​របស់​ខ្លួនកំពុង​សិក្សា​នៅ​បរទេស​។

កូន​ប្រុស​ច្បង​អ្នក​នាង​ ម៉េង​ កែវពេជ្ជតា​ កំពុង​សិក្សា​នៅ​ប្រទេស​បារាំង

យោង​តាម​ការ​រៀបរាប់​របស់​អ្នក​ម្ដាយ​ប្រកប​ដោយ​ព្រហ្មវិហារធម៌​រូប​នេះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​អ្នក​នាង​បាន​ឱ្យ​ដឹង​ថា​អ្នក​នាង​នឹង​មិន​ទទួល​ការងារ​សិល្បៈ​ក្នុង​កំឡុង​រដូវ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ​ឡើយ​ ព្រោះ​អ្នក​នាង​ត្រូវ​ទៅ​លេង​កូន​នៅ​ស្រុក​បារាំង​ ហេតុនេះ​អ្នក​នាង​សុំ​អភ័យទោស​ចំពោះ​បណ្ដា​ក្រុមហ៊ុន​និង​ម្ចាស់​កម្មវិធី​ដែល​ស្រលាញ់​និង​ចង់​បាន​អ្នក​នាង​ទៅ​ច្រៀង​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​។

នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នក​នាង​នៅ​លើ​បណ្ដាញទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​កាល​ពី​រាត្រី​ទី​៥ ខែមេសា​ឆ្នាំ​២០២២​៖ «សង្រ្កាន្តឆ្នាំនេះនាងខ្ញុំមិនបាននៅច្រៀងជូនទេ​ ដោយសារនាងខ្ញុំត្រូវមកមេីលកូនរៀនឯស្រុកបារាំង។ សូមអភ័យទោស​ និងសូមអរគុណដល់បណ្តាក្រុមហ៊ុន​ ម្ចាស់ពិធីនានាដែលផ្តល់កិត្តិយសអញ្ជេីញនាងខ្ញុំ​»

ប្រភព៖ Meng Keo Pichenda – ពេជ្ជតា 

Telegram-Troryorng
Share.