យ៉ាងហោចណាស់មានមនុស្ស៩៤នាក់បន្ថែមទៀតត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩នៅថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានជូនដំណឹងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ គឺស្នាក់នៅក្នុងក្រុងប៉ោយប៉ែតស្ទើរតែទាំងអស់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានអំពាវនាវឲ្យពលរដ្ឋដែលបានប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយនឹងអ្នកជំងឺ ទាំងជិត១០០នាក់នេះសូមពិិនិត្យតាមដានសុខភាពនិងយកសំណាកធ្វើតេស្តព្រមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕



