នៅឯរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ បេក្ខជនបណ្ឌិត ឆាយ សុផល បានធ្វើបទបង្ហាញលទ្ធផលនៃការសិក្សាមួយស្ដីពីឥទ្ធិពលហ្វេសប៊ុក នៅក្នុងនយោបាយកម្ពុជា ករណីសិក្សានៅរាជធានីភ្នំពេញ (ឆ្នាំ២០០៨-២០២១) ដោយលទ្ធផលទី១បានផ្តោតលើ “ការបើប្រាស់ហ្វេសប៊ុក របស់អ្នកភ្នំពេញសម្រាប់ការចូលរួមនយោបាយនិងការបោះឆ្នោត”។

បេក្ខជនបណ្ឌិត ឆាយ សុផល បានឱ្យដឹងថា ការប្រមូលទិន្នន័យតាមបែបបរិមាណវិស័យត្រូវបានធ្វើឡើងតាមរយៈការជួបសម្ភាសផ្ទាល់ផង និងតាមរយៈអនឡាញ (Online) ផង ជាពិសេសតាម រយៈហ្វេសប៊ុក ដោយមានសកលគំរូចំនួន៥០០អង្គនិងនាក់ ឆ្លើយកម្រងសំណួរគោលធំៗចំនួន៦៤ សំណួរ។

លោកបន្តថា ការឆ្លើយតាមអនឡាញត្រូវបានធ្វើឡើងដោយបំពេញចម្លើយតាមទម្រង់ Google Form ក្នុងរយៈពេល១០ថ្ងៃ គឺនៅចន្លោះថ្ងៃទី១៥-២៤ ខែតុលា ឆ្នាំ២០២១ ហើយការសម្ភាសដោយផ្ទាល់ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍នៅចន្លោះថ្ងៃទី២៥-៣១ ខែតុលា ឆ្នាំដដែល។

សូមបញ្ជាក់ថា ការសិក្សានោះក៏បានរកឃើញពីចម្លើយស្ដីពីគុណភាពនៃសេវាប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធទូរស័ព្ទចល័តនៅរាជធានីភ្នំពេញផងដែរ ដែលក្នុងនោះរួមមាន សេវាគ្របដណ្តប់ ល្បឿន ស្ថិរភាពនៃផ្គត់ផ្គង់ និងតម្លៃ។ សម្រាប់សកលគំរូគោលដៅទាំង៥០០អង្គនិងនាក់ បេក្ខជនបណ្ឌិត បានបង្ហាញថា ពួកគេមាន មុខរបរខុសៗគ្នា ក្នុងនោះរួមមាន៖ ២៤% ឬ ១២អង្គ ជាព្រះសង្ឃ ១៨% ឬ ៩នាក់ ជាអ្នកនយោបាយ ១៨២% ឬ ៩១នាក់ ជាមន្ត្រីរាជការ ១៤៦% ឬ ៧៣នាក់ ជាមន្ត្រីអង្គការសង្គមស៊ីវិល ១៤% ឬ ៧នាក់ជាកងកម្លាំងប្រដាប់អាវុធ ១៩២% ឬ ៩៦នាក់ ជាអ្នកសារព័ត៌មាន ១,៤% ឬ ៧នាក់ ជាអ្នកច្បាប់ ១២,២% ឬ ៦១នាក់ ជាគ្រូបង្រៀន ៨,៤% ឬ ៤២នាក់ ជាសិស្ស-និស្សិត ៧%ឬ៣៥នាក់ ជាអាជីវករ ១៦% ឬ ៨នាក់ ជាកម្មករ ខណៈ ១១,៨% ឬ ៥៩នាក់ ឆ្លើយថាផ្សេងៗ។

ដើម្បីឈរលើមូលដ្ឋានយេនឌ័រ ការសិក្សាក៏បានជ្រើសរើសយកស្ត្រីចំនួន៣០%ក្នុងចំណោម សកលគំរូគោលដៅសរុបដែលគង់និងរស់នៅក្នុងរាជធានីភ្នំពេញ ហើយពួកគេមានព្រះជន្មនិងអាយុ ចាប់ពី១៨វស្សានិងឆ្នាំឡើង និងមានកម្រិតសិក្សាចាប់ពីបឋមសិក្សារហូតដល់ថ្នាក់បណ្ឌិត នេះបើតាមការបង្ហាញរបស់បេក្ខជនបណ្ឌិត។ ជាលទ្ធផល សកលគំរូគោលដៅមានរហូតដល់ទៅ៩១,៤% ឬ ៤៥៧អង្គនិងនាក់ ឆ្លើយថា ហ្វេសប៊ុកពិតជាមានឥទ្ធិពលលើការឃោសនាបោះឆ្នោតនៅកម្ពុជា ហើយ ៨៦៤% ឬ ៤៣២អង្គនិង នាក់ ឆ្លើយថា ហ្វេសប៊ុកបានជំរុញឱ្យពួកគេចេញទៅបោះឆ្នោតកន្លងមក។

ទាក់ទិននឹងហ្វេសប៊ុកជាសង្វៀនប្រកួតប្រជែងរវាងអ្នកនយោបាយ និងអ្នកនយោបាយ លទ្ធផលបង្ហាញថា សកលគំរូគោលដៅចំនួនភាគច្រើនរហូតដល់ទៅ ៧១,៤% ឬ ៣៥៧អង្គនិងនាក់ ឆ្លើយថា ត្រឹមត្រូវ។ បន្ថែមពីលើនេះ សកលគំរូគោលដៅមានរហូតដល់ទៅ ៨៦,៨% ឬ ៤៣៤អង្គនិងនាក់ បានបញ្ជាក់ថា ហ្វេសប៊ុកជាស្ពានទំនាក់ទំនងរវាងអ្នកនយោបាយ និងពលរដ្ឋ ឬអ្នកបោះឆ្នោត។ ក្រៅពីនោះ ៦០,៨% ឬ ៣០៤អង្គនិងនាក់ បានទទួលសារនយោបាយតាមរយៈហ្វេសប៊ុក។

បន្ថែមពីលើនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនមានចំនួន ៥៥,២% ឬ២៧៦អង្គនិងនាក់ ចូលចិត្តតាមដានរឿងរ៉ាវនយោបាយរបស់ប្រទេសជាតិ ៣៨,៦% ឬ ១៩៣អង្គនិងនាក់ តាមដានម្ដង ម្កាល ដែលតួលេខនេះមានន័យថា ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់ហ្វេសប៊ុក គឺចូលចិត្តតាមដាន រឿងនយោបាយនៅក្នុងប្រទេស។

ចំពោះពេលវេលានៃការតាមដានរឿងរ៉ាវនយោបាយវិញ ៥៥,៨% ឬ ២៧៩អង្គនិងនាក់ ន សកលគំរូគោលដៅ គឺចូលចិត្តតាមដានមិនទៀងពេល ពោលគឺឱ្យតែទំនេរគឺពួកគេមើល និងបន្ទាប់មក ២៤,៦% ឬ ១២៣អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលយប់ ហើយ ១០៤% ឬ ៥២អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលព្រឹក ២២% ឬ ១១អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលថ្ងៃត្រង់ ហើយ ១,៤% ឬ ៧អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលរសៀល។

ចំណែកឯភាពញឹកញាប់នៃការពិភាក្សានយោបាយនៅក្នុងហ្វេសប៊ុក លទ្ធផលបញ្ជាក់ថា សកលគំរូគោលដៅចំនួន៣៣% ឬ ១៦៥អង្គនិងនាក់ បានពិភាក្សាមិនទៀងពេល ពោលគឺឱ្យតែទំនេរ គឺពួកគេពិភាក្សា ហើយមាន៥៧,៤% ឬ ២៨៧អង្គនិងនាក់ មិនបានផ្តល់ចម្លើយ។ ព្រមពេលជាមួយ គ្នានោះ មាន៤% ឬ ២០អង្គនិងនាក់ បានពិភាក្សារឿងនយោបាយ១ថ្ងៃក្នុងសប្តាហ៍ ៣,៤% ឬ ១៧អង្គ និងនាក់ បានពិភាក្សារឿងនយោបាយពី ១ – ៣ថ្ងៃក្នុងសប្តាហ៍ ហើយ ១,៨% ឬ ៩អង្គនិងនាក់ បាន ពិភាក្សារឿងនយោបាយរាល់ថ្ងៃ ខណៈមានតែ ០,៤% ឬ ២អង្គនិងនាក់ប៉ុណ្ណោះ ឆ្លើយថា បានពិភាក្សារឿងនយោបាយពី ១-៥ថ្ងៃក្នុងសប្ដាហ៍។

នៅក្នុងទម្រង់របស់ហ្វេសប៊ុករួមមាន តំណផ្ទាល់ខ្លួន (Tag) តាមប្រអប់បញ្ចេញយោបល់ (Comment) តាមប្រអប់សារផ្ទាល់ខ្លួន (Messenger) និងតាមប្រអប់សារជាក្រុម (Group Messenger) លទ្ធផលបានបង្ហាញថា ២៧% ឬ ១៣៤អង្គនិងនាក់ បានទទួលសារនយោបាយតាម ទម្រង់តំណផ្ទាល់ខ្លួន ២៧% ឬ ១៣៥អង្គនិងនាក់ បានទទួលតាមទម្រង់ប្រអប់បញ្ចេញយោបល់ ២៤% ឬ ១១៩អង្គនិងនាក់ បានទទួលតាមប្រអប់សារផ្ទាល់ខ្លួន និង ៣៩% ឬ ១៩៦អង្គនិងនាក់ បាន ទទួលតាមប្រអប់សារជាក្រុម ខណៈ ២៦% ឬ ១៣១អង្គនិងនាក់ បានទទួលតាមគ្រប់ទម្រង់ (All forms) ។

មិនខុសពីការទទួលសារនយោបាយនោះទ លទ្ធផលក៏បង្ហាញដែរពីការបញ្ជួនសារនយោបាយ ដែលក្នុងនោះ ២៣% ឬ ១១៧អង្គនិងនាក់ បានបញ្ជូនតាមការថ្លែងសារផ្ទាល់ខ្លួន (Status) ហើយ ៣៧% ឬ ១៨៥អង្គនិងនាក់ បានបញ្ជូនតាមប្រអប់បញ្ចេញយោបល់ (Comment) ២៥% ឬ ១២៤អង្គនិងនាក់ ផ្ញើតាមទម្រង់ប្រអប់សារផ្ទាល់ខ្លួន (Messenger) ៣២% ឬ១៦១អង្គនិងនាក់ ផ្ញើ តាមប្រអប់សារជាក្រុម (Group Messenger) ហើយ ១៣% ឬ ៦៦អង្គនិងនាក់ បានផ្ញើតាមគ្រប់ ទម្រង់របស់ហ្វេសប៊ុក។ ចំណែកឯការចែករំលែកបន្ត (Share) វិញ លទ្ធផលបង្ហាញថា មានរហូតដល់ ៤៦% ឬ ២៣១អង្គនិងនាក់ បានធ្វើ ហើយ ១៦% ឬ ៧៨អង្គនិងនាក់ ភ្ជាប់តាមរយៈទម្រង់ភ្ជាប់តំណ ផ្ទាល់ខ្លួន (Tag)។

នៅក្នុងការវិភាគទិន្នន័យ បេក្ខជនបណ្ឌិត ឆាយ សុផល បានសន្និដ្ឋានថា ដោយសារត ហ្វេសប៊ុកងាយបើ មានតម្លៃទាប និងអាចផ្សព្វផ្សាយនិងទទួលសាររួមទាំងដំណឹងផ្សេងៗ បាន លឿន ទើបហ្វេសប៊ុកក្លាយជាស្ពានទំនាក់ទំនង រវាងអ្នកនយោបាយ និងអ្នកបោះឆ្នោត រវាងអ្នកនយោ បាយនិងអ្នកនយោបាយ ហើយាក៏ជាទីលានលំហ ឬជាសង្វៀន ដែលត្រូវបានអ្នកនយោបាយយកទៅ ប្រកួតប្រជែងគ្នា រហូតមានការបញ្ចើចបញ្ចើ និងបញ្ហារគ្នា ព្រមទាំងវាយប្រហារគ្នាតាមពាក្យសម្តី ដែល នាំឱ្យបង្កើតសង្គ្រាមវោហារ បង្កឱ្យមានអរិភាពនឹងគ្នាក្នុងចំណោមអ្នកនយោបាយ និងអ្នកគាំទ្រនយោ បាយ។

បេក្ខជនបណ្ឌិត បានសន្និដ្ឋានថា ដោយសារឥទ្ធិពលហ្វេសប៊ុកនេះហើយ ទើបអ្នកនយោបាយបានប្រើប្រាស់វាជាវេទិកាប្រកួតប្រជែងគ្នាដើម្បីដណ្តើមប្រជាប្រិយ និងស្វែងរកការគាំទ្រពីអ្នក បោះឆ្នោត ខណៈដែលអ្នកបោះឆ្នោតនៅកម្ពុជាក៏បានផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមនយោបាយ ការ ពិភាក្សានយោបាយ ជាពិសេសការយល់ដឹងពីតម្លៃនៃសន្លឹកឆ្នោត និងចេញទៅបោះឆ្នោតជ្រើសរើស មេដឹកនាំដែលខ្លួនទុកចិត្ត។

នៅចុងក្រោយនៃបទបង្ហាញលទ្ធផល បេក្ខជនបណ្ឌិត ឆាយ សុផល ក៏បានផ្តល់អនុសាសន៍ ថា ដោយប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសេរីភាពនៃការបញ្ចេញមតិ ផ្អែក តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នានារបស់ជាតិ និងអន្តរជាតិផង នោះបណ្តាញផ្សព្វផ្សាយ សង្គម ជាពិសេស ហ្វេសប៊ុក ត្រូវបន្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យអ្នកគាំទនយោ បាយ ជាពិសេសអ្នកគ្រប់អាយុចូលរួមបោះឆ្នោត មានសិទ្ធិចូលរួមពិភាក្សានយោបាយ ចែករំលែក និង ទទួលសារនយោបាយ ក៏ដូចជាចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនឱ្យដឹកនាំ ចាប់ពី ថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ។

ទន្ទឹមនឹងនោះ បេក្ខជនបណ្ឌិត ក៏បានទទូចឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក ដោយឡែកអ្នកបើ ប្រាស់ក្នុងផលប្រយោជន៍នយោបាយ ដែលមានទាំងអ្នកគាំទ្រនយោបាយ សកម្មជននយោបាយ និង អ្នកដឹកនាំនយោបាយត្រូវប្រកាន់យក និងពង្រឹងសីលធម៌នយោបាយឱ្យបានខ្ពស់ ដោយមិនត្រូវបើ ប្រាស់ហ្វេសប៊ុកជាសមរភូមិប្រយុទ្ធគ្នាស្លាប់រស់នោះឡើយ៕ 

Share.