ចង់​ស្ដាប់​បទ​ថ្មី​របស់​កញ្ញា​ ឈីន រតនៈ​ ដែរទេ? ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មានសិល្បៈ​កម្សាន្ត​​ត្រយង ​កញ្ញា​ ឈីន រតនៈ ​បាន​ឱ្យ​ដឹង​ថា​កញ្ញា​ត្រៀម​បទ​ចម្រៀង​ចូលឆ្នាំ​ចំនួន​៥​បទ​ សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ ឆ្នាំ​២០២២ នេះ។

ជាមួយគ្នានេះដែរ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាប៉ុន្មានថ្ងៃខាងមុខនេះ តារាចម្រៀងស្រី ឈីន រតនៈ ក៏បានបញ្ចេញបទចម្រៀងទោលដែលមានចំណងជើងថា «ហួសឌឺឡេ» និងបទចម្រៀងគូ ៤បទផ្សេងទៀតដែលមានដូចជាបទ «ការឬសែន» «ស៊យហើយខ្ញុំញ៉ែប៉ះចំប្រពន្ធមេបុស្តិ៍ » «លុយបោក» និង«កំលោះខ្មែរក្រមុំខ្មែរ»។ ស្រីតូច​ច្រឡឹង​រូប​នេះ​សារភាព​ថា ​ខ្លួន​មិន​ដែល​ច្រៀង​បទ​ចង្វាក់​កន្ត្រឹម​នោះ​ទេ​ ដូច្នេះ​មាន​ការ​លំបាក​សម្រាប់​ខ្លួន​គួរ​សម​។

កញ្ញា​ ឈីន រតនៈ ម្ចាស់​បទ​ «ក្រមុំដេកយំមេម៉ាយដើរសើច» រូបនេះមាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង​ដែល​បទ​ចម្រៀង​ទីមួយ​ ច្រៀង​រួម​ជា​មួយ​នឹង​ដៃ​គូ​ លោក​ គង់​ ចំរើន មាន​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​យ៉ាង​ដូច្នោះ។ កញ្ញា​សង្ឃឹម​ថា​បទ​ចម្រៀង​ត្រៀម​ចេញ​ថ្មី​របស់​ខ្លួន​នឹង​ទទួល​​បាន​ការ​គាំទ្រ​ពី​សំណាក់​ហ្វេន​ៗ (អ្នក​គាំទ្រ​) ច្រើន​មិន​ចាញ់​បទ​មុ​ន​។

យ៉ាងណាមិញ តារាចម្រៀងស្រីនៅផលិតកម្មហង្សមាសរូបនេះ ក៏បានផ្ដាំទៅកាន់មហាជនអ្នកគាំទ្រថា ក្រៅពីអាជីពចម្រៀងហើយនោះ កញ្ញាក៏បានចាប់អាជីពថ្មីមួយទៀត គឺជាការសម្ដែងភាពយន្តវិញម្ដង ដែលស្នាដៃភាពយន្តដំបូងរបស់កញ្ញាគ្រោងនឹងត្រៀមបញ្ចេញឆាប់ៗខាងមុខនេះ៕

សូមទស្សនាវីដេអូចម្រៀងចូលឆ្នាំល្បីៗរបស់កញ្ញា ឈីន រតនៈ ៖

អត្ថបទពាក់ព័ន្ធ ឈីន រតនៈ ៖

ឈីន រតនៈ ទទួល​ស្គាល់​ថា​ទម្រាំ​នឹង​មាន​ថ្ងៃ​នេះ ខ្លួន​ធ្លាប់​ឆ្លង​កាត់​ការមើល​ងាយ​ និង​ឧបសគ្គ​រាប់​មិន​អស់​…

ប៉ុន្មាន​បទ​នេះ​ចំណង​ជើង​ប្លែក​ ប៉ុន្តែ​ចូល​ឆ្នាំ​នេះ​ដឹង​តែ​ផ្ទុះ​បែក​បាស​ហើយ​ ប៉ារ៉ូល​ក៏​អែម​​ ភ្លេង​វិញ​មិន​បាច់​និយាយ​!

សាំង​ឡើង​ថ្លៃ​មែន ប៉ុន្តែ​​តារា​៣​ដួង​​របស់​ផលិត​កម្ម​​ហង្សមាស​ ​នៅ​តែ​សម្ញែង​រថយន្ត​ស៊េរី​ទំនើប​កប់ក្ដោង​​របស់​ខ្លួន​!

Telegram-Troryorng
Share.