ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ នៅលើពិភពលោក ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

សូមចុចអាន៖ រាជរដ្ឋាភិបាលសម្រេចយកខេត្ត៤ សាកល្បងភាពធន់នៅសហគមន៍ដោយ មិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាសទៀតនោះទេ

ក្រសួងទេសចរណ៍បានលើកឡើងថា, សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

ក្រសួងទេសចរណ៍បញ្ជាក់ថា, ខាងក្រោមនេះ គឺជាតារាងវាយតម្លៃប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៕

ចំណែករបាយការណ៍របស់ The Asean Post ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា បានឈរនៅលំដាប់បាតតារាង ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេ នៅក្នុងប្រទេស អាស៊ាន។ តួលេខនេះ សបញ្ជាក់ឲ្យឃើញពី វិធានការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមទប់ស្កាត់ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

Share.