ចិន​តៃវ៉ាន់​- ថ្មីៗ​នេះ​បើយោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​តៃវ៉ាន់​ លោក Gu Junye កំពុង​ប្រឈម​នឹង​ការ​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​កូរ៉េ​វិញ​ព្រោះ​តែ​លោក​មិន​អាច​បង្ហាញ​លិខិត​បញ្ជាក់​ថា​ខ្លួន​មិនមាន​ប្រព្រឹត្ត​បត​ល្មើស​ឬ​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ចំណែក​ Barbie Xu ហៅ Da S (សាន់​ឆាយ) ទើប​តែ​ជា​ជួប​ជាមួយ​នឹង​ស្នេហា​ដំបូង​ដែល​បែក​គ្នា​២០​ឆ្នាំ ប៉ុន្តែ​បើ​សិន​ជា​អ្នក​ទាំង​ពីរ​ត្រូវ​បែក​គ្នា​តើ​នឹង​មាន​អារម្មណ៍​ខ្លោច​ផ្សារ​យ៉ាង​ណា​ បើសិន​ជា​ចង់​ជួប​គ្នា​ មា​ន​តែ​ហោះ​ទៅ​មក​ពី​កូរ៉េ​ទៅ​ចិន​តៃវ៉ាន់​។ គ្រាន់​តែ​គិត​ដល់​ចំណុច​នេះ​ភ្លាម​ អ្នក​គាំទ្រ​ពិត​ជា​ព្រួយ​បារម្ភ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​។

ស្វាមី​បច្ចុប្បន្ន​ Gu Junye

ខណៈ​ដែល​អ្នក​គ្រប់​គ្នា​កំពុង​បារម្ភ​ពី​ជីវិត​អាពាហ៍ពិពាហ៍​ថ្មី​របស់​ខ្លួន​ Da S បាន​ចេញ​សេចក្ដី​ប្រកាស​តាម​រយៈ​ផលិតកម្ម​របស់​ខ្លួន​ថា​ លើក​នវ​ Gu Junye ត្រលប់​​មក​ប្រទេស​ចិន​វិញ​​ទៅ​តាម​ការ​រំពឹង​ទុក​ ហើយ​លោក​មិន​ដែល​ធ្លាប់​បាន​ប្រព្រឹត្តិ​បត​ល្មើស​អ្វី​នោះ​ទេ​ ដូច្នេះ​អ្នក​នាង​សង្ឃឹមថា​សាធារណជន​នឹង​មិន​ផ្សព្វផ្សាយ​ពី​ពាក្យ​ចចាម​អារ៉ាម​ទាំង​អស់​នេះ​។

អ្នក​គាំទ្រ​ជា​ច្រើន​នៅ​មិន​ទាន់​ដឹងពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​ អ្នក​គ្រប់​គ្នា​គិត​ថា​ប្រាកដ​ជា​មាន​មូលហេតុ​នៅ​ពី​ក្រោយ​ដំណឹង​នេះ​ មិនមែន​គ្រាន់​តែ​ធម្មតា​ៗ​នោះ​ទេ​។ ថ្វី​ត្បិត​តែ​គ្មាន​បញ្ហា​ មិន​យូរ​មិន​ឆាប់​ បើ​ប្ដី​ប្រពន្ធ​រស់​នៅ​ឆ្ងាយ​គ្នា​យូរ​ពេល​ ប្រាកដ​ជា​នឹង​មាន​បញ្ហា​ជាក់ជា​មិន​ខាន​។

អតីតស្វាមី​ Wang Xiaofei

ករណី​ខាង​លើ​នេះ​ក៏​មាន​អ្នក​បញ្ចេញ​មតិ​ដែរ​ថា​លើក​នេះ​ Da S (សាន់​ឆាយ) នឹង​បាន​ភ្លក់​រសជាតិ​ Wang Xiaofei ត្រូវ​ហោះ​ទៅវិញ​ទៅ​មក​ពី​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់​ នា​ពេល​កន្លង​មក​។ សាធារណជន​ជា​ច្រើន​គិត​ថា​អតីត​ស្វាមី​សាន់ឆាយ​ ហោះហើរ​មិនក្រោម​៧០០​ជើង​ឡើយ​ ក្នុង​រយៈ​ពេល​នៃ​អាពាហ៍​ពិពាហ៍​១០​ឆ្នាំ​របស់​អ្នក​ទាំង​ពីរ​ ប៉ុន្តែ​ទីបំផុត​នៅ​តែ​ត្រូវ​លែងលះ​គ្នា​ ដូច្នេះ​ម្ដង​នេះ​មិន​ដឹង​ថា​បាន​ប៉ុន្មាន​ឆ្នាំ​ដែល​ Da S នឹង​អាច​ទ្រាំ​ទ្រ​បាន​ខណៈ​ដែល​លើក​នេះ​នាង​គឺ​ជា​អ្នក​ដែល​នឹង​ត្រូវ​ហោះ​ពី​ចិន​តៃ​វ៉ាន់​ទៅ​កូរ៉េ​ខាង​ត្បូ​ង​វិញ​នោះ​?

ប្រភព៖ inf.news

អត្ថបទ​ទាក់ទង៖

Telegram-Troryorng
Share.