ប្រិយមិត្ត​មួយ​ភាគ​ធំ​ដែល​ជា​អ្នក​គាំទ្រ​បទ​ចម្រៀង​ «ស្ទាវខេត្ត​» បទ​ចម្រៀង​បកស្រាយ​រួម​គ្នា​ដោយ​តារា​ចម្រៀង​ Original ៣ដួង មាន​ ថេណា វណ្ណ ចេស្ដា និង Glomyy Vincent។ យ៉ាង​ណា​មិញ​បទ​ចម្រៀង​ដែល​ឆក់​បាន​ចិត្ត​អ្នក​គាំទ្រ​ជា​យុវវ័យ​មួយ​នេះ​បាន​ធ្វើឱ្យ​មាន​ការ​ពិភាក្សា​គ្នា​ត្រង់​ប៉ារ៉ូល​ដែល​ច្រៀង​ដោយ​​ វណ្ណ ចេស្ដា រហូត​ធ្វើ​ឱ្យ​សាមី​ខ្លួន​ចាំ​បាច់​ត្រូវ​តែ​មក​ឆ្លើយ​តប​ឱ្យ​អស់​សង្ស័យ​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​អបអរ​សង្ក្រាន្ត​ឆ្នាំ​ខាល​នាខេត្ត​សៀមរាប​។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា​ ឆ្នាំ​២០២២ តារា​ចម្រៀង​ វណ្ណ ​ចេស្ដា​ក្នុង​នាម​ឋានៈ​ជា​តារាចម្រៀងកិត្តិយស​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​បាន​លើក​យក​បទ​ចម្រៀង​​ជា​ច្រើន​បទ​របស់​ខ្លួន​មក​​បក​ស្រាយ​ដើម្បី​កំដរ​អារម្មណ៍​​អ្នកទស្សនា​ទាំង​នៅ​មុខ​ឆាក​ប្រគំតន្ត្រី​និង​នៅ​មុខ​កញ្ចក់​ទូរទស្សន៍ Mytv​​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ វណ្ណ ចេស្ដា​ ក៏​បាន​លើក​យក​បទ​ចម្រៀង​ «ស្ទាវខេត្ត​» មក​បក​ស្រាយ​អត់​ភ្លេង​ត្រង់​ប៉ារ៉ូល​របស់​ខ្លួន ដោយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​អតីត​បេក្ខជន​ Cambodia’s Got Talent រដូវ​កាល​ទីមួយ​នេះ​ក៏​បាន​​បក​ស្រាយ​ចម្ងល់​ជា​ច្រើន​ដែល​ហ្វេន​បាន​លើក​ឡើង​ ព្រោះ​ហ្វេន​ខ្លះ​បាន​យល់​ឃើញ​ខុស​ៗ​គ្នា​ មាន​អ្នក​ខ្លះ​យល់​ឃើញ​ថា​ចំណុច​នោះ​ច្រៀង​ថា​ «ចង់ស៊ី​ហង្សហើយ» ជា​ដើម​ ប៉ុន្តែ​តាម​ការ​ពិត​វិញ​នោះ​ ប៉ារ៉ូល​ដើម​របស់​គេ​គឺ​ច្រៀង​ថា​ «ហង្សឯក» នេះ​បើ​តាម​ការ​ពន្យល់​របស់​សាមី​ខ្លួន​ដោយ​ផ្ទាល់​។

សង្ឃឹមថា​ក្រោយ​ពេល​ដែល​ប៉ារ៉ូល​ចេញ​មក​ឆ្លើយ​តប​ដោយ​ផ្ទាល់​បែប​នេះ​ហ្វេន​ៗ​ដែល​ធ្លាប់​តែ​ច្រៀង​ខុស​ឬ​ស្ដាប់​ច្រឡំ​និង​ត្រលប់​​មក​ច្រៀង​ឱ្យ​ត្រូវ​ប៉ារ៉ូល​វិញ​ណា​៕

ទស្សនា​បទ​ចម្រៀង​ «ស្ទាវ​ខេត្ត» ខាង​ក្រោម​នេះ​៖

អត្ថបទទាក់ទង​៖

Telegram-Troryorng

Share.