ថៃ​ – Bella ត្រូវ​មហាជន​ចាប់​អារម្មណ៍​ជា​ពិសេស​ ក្រោយ​ផ្ទុះ​ដំណឹង​បែក​បាក់​គ្នា​ជាមួយ​នឹង​អតីត​សង្សារ​ ហើយ​មិន​យូរ​​ប៉ុន្មាន​ខាង​ប្រុស​មាន​ព័ត៌មាន​លេច​ឮ​បណ្ដើរ​ស្រី​ថ្មី​​ថែម​ទៀត​​ ​រឹត​តែ​ធ្វើ​ឱ្យ​ហ្វេន​ៗ​​បារម្ភ​ហើយ​គិត​ថា​តើ​មក​ដល់​ពេល​នេះ​ Bella ធ្វើ​ចិត្ត​បាន​ឬ​នៅ?​ ជា​ពិសេស​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ថា​ Valentine ដែល​កន្លង​មក​នោះ​ Bella អផ្សុក​ដែរ​ឬទេ?

មាន​ឱកាស​បាន​ឆ្លើយ​តប​ចំពោះ​ចម្ងល់​អស់​ទាំង​នេះ​ Bella បាន​និយាយ​ឱ្យ​ដឹង​ថា រឿង​ដែល​មាន​គេ​សួរ​ថា​មាន​អ្នក​មក​សុំ​ស្រលាញ់​ច្រើន​ឬ​អត់​? ការ​ពិត​ទៅ​មាន​មក​លក្ខណៈ​មិត្ត​ភក្ដិ​របស់​មិត្ត​ភក្ដិ​ចូល​មក​សួរ​នាំ​ខ្លះ​ៗ​ ប៉ុន្តែ​ Bella មិន​បើក​ចិត្ត​ តែ​ក៏​មិន​បាន​បិទ​ទាំង​ស្រុង​ដែរ និយាយ​រួម​ Bella និយាយ​ថា​ខ្លួន​មិន​ដឹង​ថា​ត្រូវ​​ប្រើ​ពាក្យ​ណា​ដូច​គ្នា​ដែរ​។

ដោយ​ឡែក​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​កន្លង​មក​នោះ​ Bella ប្រាប់​ថា​បាន​ទទួល​បាច់​ផ្កា​ច្រើន​គួរ​សម​ តែ​អត់​មាន​អីពិសេស​នោះ​ទេ គឺ​បាន​ពី​ហ្វេន​ មិត្ត​ភក្ដិ​និង​អតិថិជន​ ចំណែក​រឿង​ដែល​ហ្វេន​ៗ​ពន្យុះ​ឱ្យ​សេពគប់​ជាមួយ​នឹង​បង Pope គឺ​ជា​រឿង​ធម្មតា​ ព្រោះ​មាន​​ជា​រឿយ​ៗ​មក​ហើយ​។

សម្រាប់​រឿង​នេះ​ Bella បាន​និយាយ​ថា​ខ្លួន​មិន​ដឹង​នោះ​ទេ​ ហើយ​ក៏​មិន​មាន​ផ្លូវ​បាន​ដឹង​នោះ​ដែរ​ថា​ទៅ​ថ្ងៃ​ខាង​មុខ​ការ​គិត​របស់​ខ្លួន​នឹង​មាន​ការ​ប្រែប្រួល​ទៅ​ជា​បែប​ណា​ ឬ​នឹង​មាន​រឿង​អ្វី​កើត​​ឡើង​ ប៉ុន្តែ​បើ​សួរ​នៅ​ក្នុង​ពេល​នេះ​ បច្ចុប្បន្ន​​ស្ថិត​ក្នុង​ឋានៈ​​ជា​​បង​ប្រុស​នៅ​ឡើយ​​៕

ប្រភព៖ siamnews

អត្ថបទ​ទាក់ទង​៖

Telegram-Troryorng
Share.