ក្លិបបាល់ទាត់ Real Madrid ដែលមានប្រធានលោក Florentino Pérez និងក្រុមប្រឹក្សាភិបាល បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់កូនប្រុស(កូនភ្លោះ) របស់អតីតខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និងដៃគូរបស់គាត់គឺអ្នកនាង Georgina Rodríguez។

Cristiano Ronaldo ធ្លាប់លេងឲ្យក្លិបអធិរាជស Real Madrid ចន្លោះឆ្នាំ២០០៩-១៨ ដោយបង្ហាញខ្លួនសរុប២៩២ប្រកួត ស៊ុតបញ្ចូលទី៣១១គ្រាប់ និងបានជួយឲ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះឈ្នះពាន UCL ចំនួន៤លើក ពោលគឺនៅឆ្នាំ ២០១៤,២០១៦,២០១៧ និង ២០១៨ មុនផ្លាស់ចេញទៅកាន់ក្លិប Juventus ក្នុងតម្លៃខ្លួន ១១៧លានអឺរ៉ូ។

សូមរម្លឹកថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ឆ្នាំរូបនេះបានប្រកាសថាដៃគូរបស់គាត់គឺអ្នកនាង Georgina Rodríguez បានពរពោះកូនភ្លោះ(ប្រុស-ស្រី) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅលើគណនី Instagram របស់គេហើយរូបថតបង្ហាញកូនភ្លោះបានបំបែកកំណត់ត្រាដោយក្លាយជារូបអ្នកកីឡាដែលមានអ្នក Likes (ចុចរូបបេះដូង) បានច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តបណ្តាញសង្គម Instagram ពោលគឺជាង៣២លាន Likes ឯណោះ៕

Telegram-Troryorng
Share.