«ព្រះថោងនាងនាគ» ជារឿងព្រេងដែលគេដំណាលតៗគ្នាមក ថាមានការទាក់ទងទៅនឹងការកកើតទឹកដីខ្មែរ ដោយមានព្រះថោងនិងនាងនាគជាឪពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើតឱ្យមានជាតិកំណើតលើទឹកដីខ្មែរ មុនគេដំបូងបង្អស់។

យ៉ាងណាមិញ រង្វល់មូល«ព្រះថោងនាងនាគ» គឺស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ មានកម្ពស់២១ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវ​បាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មក​ដល់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​២៥ ខែ​មីនា ២០២២។ ជាពិសេសនោះ ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ។

រូប​សំណាក «ព្រះថោង​នាងនាគ» ត្រូវ​បាន​អភិសេក​ជា​ផ្លូវការណ៍​នៅ​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ២០២២​នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំប្រពៃណីជាតិ​ខ្មែរ។ រូប​សំណាក​នេះ ត្រូវ​បាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិត​នៅ​ភូមិគគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ជា​ចំណុច​ប្រសព្វគ្នា​រវាង​មហាវិថី​ឆ្នេររាម និង​មហាវិថី​ជំទាវ​ម៉ៅ។

រហូតមកទល់ថ្ងៃនេះ រង្វល់មូលរូបសំណាក«ព្រះថោងនាងនាគ» កំពុងក្លាយជាគោលដៅទេសចរណ៍ថតរូបអនុស្សាវរីយ៍ដ៏ល្បីល្បាយ។ គេសម្គាល់ឃើញមានមហាជនខ្មែរគ្រប់វ័យ និងតារាសិល្បៈជាច្រើននាក់ បានទៅថតរូបនៅទីនោះ ដោយទឹកមុខប្រិមប្រិយ និងបង្ហាញកាយវិការគួរជាទីគយគន់ថែមទៀតផង។ ចង់ដឹងថាមានតារាល្បីណាខ្លះ តោះមកទស្សនាទាំងអស់គ្នា៖

សុគន្ធ នីសា

ឆន សុវណ្ណរាជ

សួ វិចិត្រ

ប៉ែន ចំរុង

អ៊ុន សិទ្ធា

សុខ រ៉ាស៊ី

រ៉េត ស៊ូហ្សាណា

លី ណូរ៉ា

Telegram-Troryorng
Share.