ពានរង្វាន់ខេមបូឌានលីគខាប់(Cambodian League Cup)ឆ្នាំ២០២២ បង្កើតឡើងដើម្បីផ្តល់ឱកាសអោយកីឡាករទាំងអស់នៃក្របខ័ណ្ឌលីគទី១ និងលីគទី២ មានឱកាស បានបង្ហាញសមត្ថភាព ក៏ដូចជាបង្កើនបច្ចេកទេសថែមមួយកម្រិតទៀត ទាំងការប្រកួត និងការហ្វឹកហាត់បន្ថែម។

ពោលគឺអំឡុងពេលដែលលីគទាំង២មិនមានការប្រកួត បន្ទាប់ពីក្រុមជម្រើសជាតិត្រូវបំពេញបេសកកម្មធ្វើដំណើរចេញទៅប្រកួតតំណាងឲ្យប្រទេសកម្ពុជា ក្នុងពានរង្វាន់ Sea Game នៅឯប្រទេសវៀតណាមនាចុងខែមេសាខាងមុខនេះ។

រូបមន្តនៃការប្រកួត៖
– ក្រុមទាំង១៦ បែងចែកជា៤ពូល ដោយ១ពូលមាន៤ក្រុមលេងសន្សំពិន្ទុ
– ការប្រកួតមានតែមួយជើងប៉ុណ្ណោះ
– ក្រុមលេខ១ និងលេខ២ ក្នុងពូលទាំង ៤ ឡើងទៅលេងវគ្គ ១/៤ (វគ្គ៨ក្រុមចុងក្រោយ)។

ពានរង្វាន់ខេមបូឌានលីគខាប់នេះក៏ជាពានផ្លូវការមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ CPL ដូចគ្នា ខណ:កម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

ចំពោះការផ្សាយផ្ទាល់អំពីពិធីចាប់ឆ្នោត នឹងធ្វើឡើងនៅថ្ងៃនេះ វេលាម៉ោង ៤:៣០នាទីល្ងាច (ផ្សាយផ្ទាល់លើកផេកផ្លូវការ សុី.ភី.អិល)៕

Cambodian League Cup 2022 មាន១៦ក្រុមចូលរួមមកពីលីគ១ និងលីគ២ដូចជា

Telegram-Troryorng
Share.