រដ្ឋបាលលោក Biden នឹងលែងអនុវត្តអាណត្តិពាក់របាំងមុខរបស់អាមេរិក លើការដឹកជញ្ជូនសាធារណៈទៀតហើយ បន្ទាប់ពីចៅក្រមសហព័ន្ធនៃរដ្ឋ Florida បានសម្រេចថាវិធានការណែនាំរយៈពេល ១៤ ខែ គឺមិនស្របច្បាប់ទេ ដោយបានលុបចោលកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស Covid-19។

បន្ទាប់ពីការប្រកាសមិនបន្ដឲ្យពាក់ម៉ាស ក្រុមហ៊ុនអាកាសចរណ៍ធំៗ ក៏ដូចជាខ្សែរថភ្លើងជាតិ បានបន្ធូបន្ថយការរឹតបន្តឹងភ្លាមៗ។

កាលពីសប្ដាហ៍មុនមន្ត្រីសុខាភិបាលបានបន្ដកាតព្វកិច្ចពាក់ម៉ាស់ដល់ថ្ងៃទី ៣ ខែ ឧសភា ដោយបានតម្រូវឲ្យអ្នកធ្វើដំណើរពាក់ម៉ាស់នៅលើយន្ដហោះ រថភ្លើង និង សេវាដឹកជញ្ជូនសាធារណៈ ដោយលើកថា ពួកគេត្រូវការពេលវេលាដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការកើនឡើងនៃជំងឺកូវីដ នាពេលថ្មីៗ។

សេចក្ដីសម្រេចរបស់ចៅក្រមនៃរដ្ឋ Florida នាពេលនេះ ធ្វើឡើងក្រោយមានបណ្ដឹងងកាលពីឆ្នាំ២០២១ ដោយក្រុមមូលនិធិដើម្បីការពារសុខមាលភាពសាធារណៈដែលនេះធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សេតវិមានក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩។

មន្រ្តីរដ្ឋាភិបាលអាមេរិកម្នាក់បាននិយាយថា ខណៈទីភ្នាក់គ្រប់គ្រង ​និងបង្កាជំងឺឆ្លងអាមេរិក (CDC) កំពុងវាយត​ម្លៃលើការឆ្លងរាលដាលជំងឺកូវីដ១៩ នាជំហានបន្ទាប់នោះមានន័យថា សេចក្ដីសម្រេចរបស់តុលាការដែលបញ្ជាឲ្យដកចេញកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនេះ នឹងលែងមានសុពលភាពទៀតហើយ។

ទោះជាយ៉ាងណាក្ដី ទីភ្នាក់គ្រប់គ្រង ​និងបង្កាជំងឺឆ្លងអាមេរិក (CDC) នៅតែណែនាំឲ្យប្រជាជនពាក់ម៉ាស់នៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ដោយសារតែករណីឆ្លងថ្មីមានការកើនឡើងម្ដងទៀត នៅសហរដ្ឋអាមេរិកជាមួយនឹងតួលេខខ្ពស់ខ្ទង ៣ម៉ឺននាក់ជាង ជារៀងរាល់ថ្ងៃ នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ Worldometer៕

ប្រភព៖ Retuers

Telegram-Troryorng
Share.