ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (សប្តាហ៍ទី៧) វិលត្រលប់មកវិញក្រោយសម្រាកចំនួន១សប្តាហ៍ដើម្បីប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ដោយមានចំនួន៤គូ ធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ចាប់ផ្តើមប្រកួតពី ម៉ោង ៣:៤៥នាទីរសៀលតទៅ។

ខាងក្រោមនេះគឺជាកម្មវិធី​ប្រកួត​សប្ដាហ៍​ទី៧៖
– អង្គរថាយហ្គឺរ vs ណាហ្គាវើលដ៍ វេលាម៉ោង៣:៣០រសៀល នៅកីឡដ្ឋានហនុមាន (ផ្សាយតាមរយ:ផេក LSH JOURNAL)
– ភ្នំពេញក្រោន vs បឹងកេត វេលាម៉ោង៦:៣០ល្ងាច នៅកីឡដ្ឋាន Smart RSN (ផ្សាយតាមរយ:ផេក AMS SPORTS)
– កងយោធពលខេមរភូមិន្ទ vs គិរីវង់សុខសែនជ័យ វេលាម៉ោង៦:៣០ល្ងាច នៅកីឡដ្ឋានស្តាតចាស់ (ផ្សាយតាមរយ:ផេក TV5 CAMBODIA និងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥)
– វិសាខា vs ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦:៣០ល្ងាច នៅកីឡដ្ឋានព្រីនស៍ (ផ្សាយតាមរយ:ផេក TRORYORNG)៕

Telegram-Troryorng

Share.