សមាគម​កីឡា​បាល់​ទាត់​កងយោធពល​ខេរមភូមិន្ទ (Tiffy Army) ដែល​អ្នក​គាំទ្រ​និយម​ហៅ​ថា​ទ័ព ត្រៀម​ប្រកាស​គ្រូ​បង្វឹក​ថ្មី បន្ទាប់​ពី​បេសកកម្ម​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​ត្រឹម​៥ប្រកួត​ប៉ុណ្ណោះ។

នៅ​លើទំព័រហ្វេសប៊ុក​របស់​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ស្តាត​ចាស់​មួយ​នេះ បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ថា​នឹងធ្វើពិធីប្រកាសផ្លូវការអំពីសមាសភាព គ្រូ​បង្គោលថ្មី ក្នុងពេលឆាប់ៗ ខាង​មុខ​នេះ​ប៉ុន្តែ​ក្លិប​មិន​ទាន់​បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវ​ជាមួយ​លោក ហោ សុខហេង ដែល​ជា​គ្រូ​បង្វឹក​ចាស់​នៅ​ឡើយ​នោះ​ទេ។

ក្រុម​បាល់ទាត់​កងយោធពល​ខេរមភូមិន្ទ​ប្រកួត​បាន​៥លើក​ហើយ​​ដោយ​ក្នុង​នោះ​ឈ្នះ​បាន​២លើក ស្មើ​គ្នា​២លើក​និង​ចាញ់​១លើក​មាន​៨ពិន្ទុ​ក្នុង​ដៃ​ និង​ឈរ​ចំណាត់​ថ្នាក់​លេខ៤​បណ្តោះអាសន្ន​ក្នុង​តារាង​ចំណាត់​ថ្នាក់​ដែល​មាន​១៣ក្រុម៕

Share.