កីឡាករសញ្ជាតិជប៉ុន Takumu Nishihara របស់កងយោធពលខេមរភូមិន្ទ គឺជាកីឡាករតែម្នាក់ដំបូងគេនៅក្នុងលីគកំពូលកម្ពុជា ដែលអាចស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ក្នុងជំនួបឈ្នះគិរីវង់សុខសែនជ័យ លទ្ធផល ៥-១ នៅកីឡដ្ឋានស្តាតចាស់។

បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិជប៉ុន វ័យ២៩ឆ្នាំរូបនេះ រកគ្រាប់បាល់បាន៨គ្រាប់ ស្ថិតនៅលេខរៀងទី២តាមពីក្រោយ Marcus Haber ដែលមាន១០គ្រាប់នៅក្នុងតារាងកីឡាកររកគ្រាប់បានច្រើនគេគិតត្រឹមសប្តាហ៍ទី៧។

Takumu Nishihara គឺជាអតីតកីឡាកររបសក្លិបកងយោធពលខេមរភូមិន្ទ រដូវកាល២០២១ ប៉ុន្តែដោយរូបគេមានបញ្ហាដាច់សសៃរពួរជង្គង់ធ្វើឲ្យក្លិបផ្តាច់កិច្ចសន្យាមុនកំណត់ ដើម្បីឲ្យគាត់វិលត្រលប់ទៅស្រុកកំណើតព្យាបាលរបួស។

លុះនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានសម្រេចចុះកុងត្រានាំចូលខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះសារជាថ្មី៕

Telegram-Troryorng
Share.