​ខ្សែបម្រើ​ការពារ កុក បូរីស កូនខ្មែរ-បារាំងរកបានគ្រាប់បាល់ទី២ របស់ខ្លួនឲ្យក្រុម​បាល់ទាត់ Sarawak United ដែល​ជា​ទ្រនំ​ថ្មីនៅលីគកំពូលម៉ាឡេស៊ី Malaysia Super League 2022។

អតីតកីឡាកររបស់ក្រុមភ្នំពេញក្រោនរូបនេះ ស្ទើតែមានឪកាសរកបាន៣គ្រាប់នៅលីគម៉ាឡេស៊ី ប៉ុន្តែរូបគេបានខកខានការទាត់បាល់ពិន័យ១១ម៉ែត្រទៅវិញនៅនាទី១៩ យ៉ាងណាមិញ កុក បូរីស លោតតែតបញ្ចូលទីយ៉ាងស្អាត​នៅនាទី២២។ ក្រោយចប់ការប្រកួតក្រុមបាល់ទាត់ Sarawak United យកឈ្នះក្រុម PJ City FC ក្នុងលទ្ធផល ៣-១។

បូរី ជា​កូនខ្មែរ​មក​ពី​ប្រទេស​បារាំង ដែល​វីរៈបុរសកម្ពុជា​លោកគ្រូ ប៉ែន ផាត នាំ​មក​ឡង់សេ​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ​២០១២ ហើយ​រូប​គេ​ជា​កីឡាករ​មួយរូប​ក្នុង​ចំណោម​៤ ដែល​ត្រូវ​បាន​ក្លិប​នៅ​កម្ពុជា​ ចុះ​កិច្ចសន្យា​យក ដោយ​កាល​នោះ​​មាន ធារី ចន្ថាប៊ីន, គួច ដានី, កុក បូរីស ចូលរួម​ភ្នំពេញក្រោន និង​ ប៉ែន ស្តេហ្វេន (កូន​ប្រុស​លោក​ប៉ែន ផាត) ចូលរួម​ក្រុម​ណាហ្គាវើល៕

Telegram-Troryorng

Share.