លោក សាន គីមស៊ាន ត្រូវបានមហាជនស្គាល់ថា ជាគ្រូតាគុនល្បុក្កតោវ័យ៧៧ឆ្នាំ និងជាតួអង្គសំខាន់ក្នុងភាពយន្ត «ការរស់ឡើងវិញនៃគុនល្បុក្កតោ» ឬ Surviving Bokator ដែលជាវណ្ណកម្មសហភាពយន្ដខ្មែរ និងកាណាដា។ មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងមកថា លោកត្រូវចូលមន្ទីរពេទ្យដើម្បីវះកាត់ភ្នែក ហើយលោកគ្រូក៏បានទទួលការឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ថ្លៃវះកាត់ និងថែទាំភ្នែក ពីសំណាក់ថៅកែផលិតកម្ម រាម ។

ដោយឡែក អ្នកនាង ស្រីអូន ដែលជាចាងហ្វាយផលិតកម្មរាម​បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនឱ្យដឹងថា លោកស្រៅនិងស្វាមីបានឧបត្ថម្ភថវិកា ៣០០០ដុល្លា សម្រាប់ការវះកាត់ភ្នែកជូនលោកគ្រូតា សាន គីមស៊ាន ដែលជាព្រឹទ្ធាចារ្យល្បុក្កតោបុរាណខ្មែរ។ យ៉ាងណាមិញ មួយរយៈគេសម្គាល់ឃើញថា ក្រុមហ៊ុនសម្រស់ធម្មជាតិ និងផលិតកម្មរាម បានចូលរួមសកម្មភាពលើកស្ទួយដល់ក្បាច់គុនល្បុក្កតោ ដើម្បីជាការសារ និងអបអរដែលគុណល្បុក្កតោខ្មែរ មានវត្តមានចូលស៊ីហ្គេម ២០២៣ ក្នុងនាមប្រទេសកម្ពុជាក្លាយជាម្ចាស់ផ្ទះផងដែរ។

នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ផលិតកម្មរាម ដែលបានជួយថ្លៃព្យាបាលការវះកាត់ភ្នែករបស់លោកគ្រូ តាវ័យ៧៧ឆ្នាំ ដោយនេះជាការជួយរំលែកការលំបាក និងការគោរពស្រឡាញ់ចំពោះលោកគ្រូតា ដែលតែងតែបានខិតខំប្រឹងប្រែង ដើម្បីកិច្ចការអភិវឌ្ឍន៍វិស័យក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ក្រៅពីជួយឧបត្ថម្ភថវិកាដល់គ្រូតាគុនល្បុក្កតោវ័យ៧៧ឆ្នាំហើយនោះ កន្លងទៅផលិតកម្មរាមក៏បានចូលរួមលើកស្ទួយ និងផ្សព្វផ្សាយពីគុនល្បុក្កតោខ្មែរ តាមរយៈបទចម្រៀងដែលមានចំណងជើងថា «អ្នកចម្បាំង» ដែលបទនេះកំពុងមានការចាប់អារម្មណ៍ខ្លាំងទាំងមជ្ឍដ្ឋានមហាជនទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ យ៉ាងណាមិញ  MV«អ្នកចម្បាំង» គឺចង់បំផុសទឹកចិត្តខ្មែរ ជួយផ្សាយវប្បធម៌កីឡាដើម្បីការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង ​គុន​ល្បុក្កតោ​៖

ជា​កិត្តិយស​មួយ! ផលិត​កម្មរាម នាំ​ទស្សនីយភាព​ក្បាច់គុន​ល្បុក្កតោ​បទ«អ្នក​ចម្បាំង»សម្ដែង​ព្រឹត្តិការណ៍​ពិធី​សម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

ភាពយន្ដគុណភាពមួយរបស់កម្ពុជា «ការរស់ឡើងវិញនៃគុនល្បុក្កតោ» ឈ្នះពានរង្វាន់អន្ដរជាតិច្រើនជាប្រវត្តិសាស្ត្រតែម្ដង

តារា​ស្រី​ក្បាច់​គុនល្បុក្កតោ​​ សំ​ ថារ័ត្ន​ លេច​វត្ត​មាន​ក្នុង​ភាពយន្ដហូលីវូដ​ «SHOTGUN WEDDING»

កម្ពុជាសុំUNESCOដាក់បញ្ចូល «គុនល្បុក្កតោ » និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌវប្បធម៌ពិភពលោក

តារា​ស្រី​ ពេជ្រ​ ចរណៃ​ បើក​មុខ​កម្មវិធី​ «CBS​គុន​ខ្មែរ​» ដំបូង​គេ​ក្នុង​កម្ពុជា​

Telegram-Troryorng
Share.