នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សារព័ត៌មានត្រយងបានទទួលដំណឹងថា តារាសម្ដែងស្រី ពេជ្រ ចរណៃ ដែលជាតារាស្រីស្រឡាញ់ល្បុក្កតោខ្មែរ និងតែងតែផ្សព្វផ្សាយពីគុនល្បុក្កតោខ្មែរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ថ្មីៗនេះកញ្ញាស្រាប់តែលេចមុខបើកឆាកបង្ហាញពីកម្មវិធីថ្មីមួយរបស់ស្ថានីយទូរទស្សន៍ CTN មានឈ្មោះថា «CBSគុនខ្មែរ»។

ចុចអាន៖ ពេជ្រ ចរណៃ រួម​ដៃ​ជាមួយ​អ្នក​នាំ​រឿង ធី​ម ប៉ិក ថតភាពយន្ដបំផុសគំនិត​លើកស្ទួយគុន​ល្បុក្កតោ​ខ្មែរ

ជាការពិតណាស់ កញ្ញា ពេជ្រ ចរណៃ មានបទពិសោធន៍នៅលើវិស័យគុណល្បុក្កតោខ្មែរអស់រយៈជាង ៧ឆ្នាំមកហើយ និងជាគ្រូបង្រៀនគុណខ្មែរដល់កូនខ្មែរជំនាន់ក្រោយទៀតផង នៅក្នុងក្លឹបសមាគមន៍ល្បុក្កតោជ័យតេជៈ។ កញ្ញា បានបង្ហោះសាររៀបរាប់ឱ្យមហាជនបានដឹងថា « ល្បុក្កតោក៏ដោយ គុនខ្មែរក៏ដោយ គឺជាមរតកវប្បធម៌របស់ដូនតាខ្មែរ។ នាងខ្ញុំយល់ថាការចូលរួមលើកស្ទួយវិស័យសិល្បៈប្រដាល់គឺជាអ្វីដែលបានដក់ជាប់ក្នុងព្រលឹងរបស់ខ្ញុំស្រាប់។ CBSគុនខ្មែរ រាប់ថាថ្មីសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន»។

កញ្ញាបានបញ្ជាក់ទៀតថា « លើសពីប្រដាល់ត្រង់ថាមានលក្ខណៈបែកខ្នែងច្រើនពោលគឺ ប្រដាល់ដើម្បីឈ្នះខ្សែក្រវាត់, ចាប់ជាក្រុមដើម្បីឈ្នះជើងឯកត្រឹមវគ្គក្នុងពូល, មានកីឡាករបម្រុង, មានគ្រូបង្វឹកដែលជាអ្នកប្រដាល់ជើងចាស់ល្បីៗ, មានការចងក្រងជាវីដេអូឆាកជីវិតពិត, មានសកម្មភាពជាច្រើនទៀតដែលធ្វើអោយគិតថារំភើប ចង់ដឹង ចង់តាមដានមែនទែន»។

ចុចអាន៖ ពេជ្រ​ ចរណៃ​ ​តួអង្គ​កាឡី «​ដើម​រលួស​មាស​» មិន​ខ្លាច​​ទេ​ឈុត​វាយតប់​ តែ​​ខ្លាច​ឈុត​លើ​គ្រែ និង​ឈុត​​អារក​ត្រី​!

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីដ៏ថ្មីសន្លាងនេះមានតែមួយគត់នៅកម្ពុជា នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

Telegram-Troryorng
Share.