កូរ៉េខាង​ត្បូង​ – Apartment របស់​ Jimin សមាជិក​ក្រុម​ BTS ត្រូវ​បាន​រឹប​អូសជាបណ្ដោះ​អាសន្ន​ដោយ​សារ​តែ​លោក​មិន​បាន​បង់​ថ្លៃ​ធានារ៉ាប់រង​ ប៉ុន្តែ​អ្នក​ចាត់​ការ​ទូទៅ​បាន​ពន្យល់​ថា​​តារា​រូប​នេះ​មិន​ដឹង​ពី​រឿង​ប្រាក់​​បំ​ណុល​របស់​ខ្លួន​ឡើយ​ ក្រោយ​ពេល​ដឹង​រឿង​​លោក​បាន​សង​ប្រាក់​ជំពាក់​នោះ​ភ្លាម​ៗ​។

សេចក្ដី​ប្រកាស​របស់​ផលិតកម្ម​ Big Hit Music មាន​ខ្លឹម​សារ​ដូច​តទៅ៖ «ចំពោះ​បញ្ហា​នេះ​ ក្រុមហ៊ុន​គឺជា​អ្នក​ទីមួយ​ដែល​ទទួល​រាល់សំបុត្រ​ទាំង​អស់​ដែល​ផ្ញើ​មក​កាន់​​កន្លែង​ស្នាក់​នៅ​រួម​របស់​តារា​ក្នុង​ផលិតកម្ម​ ហើយ​ក៏​ជា​អ្នក​ដែល​យក​សំបុត្រ​ទាំង​នោះ​ទោ​ឱ្យ​តារា​មាន​ការ​យឺត​យ៉ាវ ដោយ​សារ​តែ​សំបុត្រ​មាន​ច្រើន​ទើប​ធ្វើ​ឱ្យ​មាន​កំហុស​កើត​ឡើង​។ មួយ​វិញ​ទៀត​ដោយ​សារ​តែ​ Jimin មាន​ការងារ​សម្ដែង​ច្រើន​នៅ​បរទេស​កាល​ពី​ចុង​ឆ្នាំ​មុន​ ហើយ​ក៏​សុំ​ពន្យា​ពេល​សម្រាក និង​ការងារ​សិល្បៈ​ជាច្រើន​ទៀត​ក្រោយ​ពី​នោះ​ ទើប​ធ្វើ​ឱ្យ​គេ​មិន​បាន​ដឹង​ពី​បញ្ហា​ប្រាក់​ជំពាក់​ថ្លៃ​បង់​ធានារ៉ាប់រង​នោះ​រហូត​ដល់​ផុត​កំណត់​បង់​ប្រាក់​ ប៉ុន្តែ​ក្រោយ​បាន​ដឹង​ភ្លាម​ គេ​បាន​សង​ថ្លៃ​ជំពាក់​នោះ​ទាំង​ស្រុង​តែ​ម្ដង​។

សេចក្ដី​ប្រកាស​នេះ​គឺ​ដើម្បី​ចង់ជម្រាប​ជូន​ដំណឹង​ដល់​ហ្វេន​ៗ​ថា​បញ្ហា​នេះ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ គណៈ​គ្រប់​គ្រង​ទាំង​អស់​ ​សូម​អភ័យ​ទោស​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ព្រួយ​បារម្ភ ព្រោះតែ​​ការ​ធ្វេសប្រហែស​របស់​ក្រុម​ការងារ​។

រឿង​នេះ​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅ​ក្រោយ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ Jimin រួម​ទាំង​សមាជិក​ក្រុម​របស់​លោក​មាន​ដូច​ជា​ Jungkook, V, J-Hope, Jin, RM and Suga ប្រកាស​លម្អិត​និង​ច្បាស់​ៗ​ពី​ការ​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​៕

ប្រភព៖ Insidenova

អត្ថបទ​ទាក់ទង​នឹង​ Jimin (BTS)

Telegram-Troryorng
Share.