ការប្រកួតនៅក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (Cambodian Premier League 2022) បានឈានដល់សប្តាហ៍ទី៧ ខណ:គ្រាប់បាល់កើតឡើងរហូត១០៤គ្រាប់ ហើយខ្សែប្រយុទ្ធ Takumu Nishihara របស់កងយោធពលខេមរភូមិន្ទគឺជាម្ចាស់គ្រាប់បាល់ទី១០០។

Takumu Nishihara របស់កងយោធពលខេមរភូមិន្ទ ក៏ជាកីឡាករតែម្នាក់ដំបូងគេនៅក្នុងលីគកំពូលកម្ពុជា ដែលអាចស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ក្នុងជំនួបឈ្នះគិរីវង់សុខសែនជ័យ លទ្ធផល ៥-១ នៅកីឡដ្ឋានស្តាតចាស់កាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា កន្លងទៅ។ គ្រាប់​បាល់ទី១០០ របស់​គេ គឺ​ជា​គ្រាប់​បាល់ទី៥ ដែល​យក​ឈ្នះ​លើ​ក្រុម​គីរីវង់សុខសែនជ័យ។

ខ្សែប្រយុទ្ធកើតនៅទីក្រុង Hyogo ប្រទេសជប៉ុនរូបនេះ ទទួលបានស្លាករង្វាន់ជាកីឡាករល្អជាងគេ ដែលប្រគល់រង្វាន់ដោយក្រុមហ៊ុន Panasonic កម្ពុជាចំនួន២លើកផងដែរ (លើកទី១ ស៊ុត៣គ្រាប់ទល់នឹងអង្គរថាយហ្គឺរ និងលើកទី២ ស៊ុត៥គ្រាប់ទល់នឹងគិរីវង់សុខសែនជ័យ)។

បច្ចុប្បន្ន Takumu Nishihara រកគ្រាប់បាល់បាន៨គ្រាប់ ស្ថិតនៅលេខរៀងទី២តាមពីក្រោយ Marcus Haber ដែលមាន១០គ្រាប់នៅក្នុងតារាងកីឡាកររកគ្រាប់បានច្រើនគេ៕

Telegram-Troryorng
Share.