ថៃ – ថ្មីៗ​នេះ​នៅ​ក្នុង​ឱកាស​ដែល​ចូលរួម​ក្នុង​កម្មវិធី​ Talk Show មួយ​ ស្រាប់​តែ​ បៃហ្វឺន (Baifern)​ បាន​ធ្លោយ​មាត់​ថា​កញ្ញា​​លួច​ស្រលាញ់​តួ​ឯក​ប្រុស​ Train To Busan គឺ​ប្រុស​ស្អាត​ Gong Yoo ថែម​ទាំង​បាន​ផ្ញើសារ​ Private ទៅ​រក​ប្រុស​រូប​នោះ​ថែម​ទៀត​ផង​។

Baifern គឺ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ថៃ​ដែល​ប្រឡូក​ចូល​ក្នុង​សិល្បៈ​មក​ជា​យូរ​ ថែម​ទាំង​មាន​សមត្ថភាព​​សម្ដែង​បាន​គ្រប់​ទម្រង់ មិន​ថា​សម្ដែង​ជា​តួអង្គ​មាន​អត្តចរិត​បែបណា​ស្រីស្រស់​រូប​នេះ​អាច​ចូល​តួ​បាន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​បើ​និយាយ​ដល់​រឿង​ស្នេហា​ Baifern ក្រោយ​ពី​បែកបាក់​ជា​មួយ​នឹង​គូស្នេហ៍​មក​ដល់​ពេល​នេះ​ នៅ​តែ​រក្សា​​ភាព​ Single មិនបើក​បេះដូង​សេពគប់​បុរស​ណាម្នាក់​ទោះ​ជា​មាន​សំឡេង​ពន្យុះ​ឱ្យ​សេព​គប់​ជាមួយ​នឹង​ដៃ​គូ​សម្ដែង​រឿង​ «Friend Zone» ជាមួយ​គ្នា​ក្ដី​។

នៅ​ក្នុង​កម្មវិធី​សម្ភាសន៍នោះ​ Baifern (បៃហ្វឺន) បាន​ចែក​រំលែក​ឱ្យ​ដឹង​ថា​ខ្លួន​មិន​ចូលចិត្ត​ប្រើប្រាស់​ជីវិត​បែប​អភិជន​នោះ​ទេ​ កញ្ញា​មាន​ក្ដីសុបិន​ចង់​រៀបការ​និង​មាន​កូន​។ នៅ​ក្នុង​សម្ភាសន៍​នោះ​ពិធីករ​បាន​សាកសួរ​កញ្ញា​ថា​ ចង់​រៀបការ​ជាមួយ​នឹង​ Gong Yoo? (តារា​សម្ដែង​កូរ៉េ​​រឿង​ Train To Busan) ដោយ​ចម្លើយ​ដែល​បាន​ទទួល​នោះ​គឺ​ បៃ​ហ្វឺន​ បាន​ប្រាប់​ថា​ «ចង់​តើ​ ចូលចិត្ត​ Gong Yoo» បន្ថែម​ពី​លើ​នោះ​កញ្ញា​បាន​ប្រាប់​ថា​កញ្ញា​ធ្លាប់​ផ្ញើសារ​ឯកជន​ទៅ​រក Gong Yoo ដោយ​សរសេរ​ថា​ «ចូលចិត្ត​ សរសើរ​ ពេល​នេះ​ខ្ញុំ​ចេញ​ពី​ធ្វើ​ការ​ហើយ​ Oppa» ខណៈដែលពាក្យ Oppa គឺជាពាក្យដែលនារីកូរ៉េនិយមប្រើហៅសង្សាររបស់ខ្លួន។ សម្រាប់ពាក្យដែលកញ្ញាផ្ញើនោះ កញ្ញាប្រាប់ថាសរសេរ​ជា​ភាសា​ថៃ​ ប៉ុន្តែ​ Gong Yoo មិន​ចូល​មក​អាន និង​មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ​។

ការ​លើក​ឡើង​របស់​កញ្ញា​ខាង​លើ​នេះ​ ធ្វើ​ឱ្យ​ប្រិយមិត្ត​ជា​អ្នក​ទស្សនា​អស់សំណើច​គ្រប់​ៗ​គ្នា​ចំពោះ​អ្វី​ដែល​តារា​ល្បី​រូប​នេះ​បាន​ធ្វើ​៕

សូមទស្សនាវីដេអូ Top News ៖

ប្រភព៖ Teenee

Share.