ក្លិបបាល់ទាត់ភ្នំពេញក្រោន​ ប្រកាសចែកផ្លូវគ្នាជាមួយខ្សែបម្រើជប៉ុន Daisuke Kobayashi បន្ទាប់ចប់ជុំទី១ នៃពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ ក្រោយចូលរួមទើបតែបាន៥៩ថ្ងៃប៉ុណ្ណោះ។

​កីឡាករសញ្ជាតិ​ជប៉ុន រូបនេះ​ទើបតែ​ចាក​ចេញពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយចប់រដូវកាល ២០២១ ដើម្បី​មក​ចូលរួម​ជាមួយភ្នំពេញ​ក្រោ​ន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ជំនួស​ទីតាំង​មិត្ត​រួម​ជាតិ​របស់គេ Yudai Ogawa ដែលមាន​បញ្ហា​របួសពោះវៀន ហើយ​ត្រូវ​ត្រឡប់​ទៅ​វះកាត់ និង​ព្យាបាល​៕

Telegram-Troryorng
Share.