ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នមានការថមថយគួរ ឱ្យកត់សម្គាល់។ ម៉្យាងទៀត ដោយមើលឃើញពីសន្ទុះទឹកចិត្តដ៏ខ្លាំងក្លារបស់អ្នកគាំទ្រក៏ដូចជាផ្ដល់ឱកាស និងលើកទឹកចិត្តដល់ ទស្សនិកជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់បានចូលទស្សនាផ្ទាល់គ្រប់ការប្រកួត និងជំរុញវិស័យកីឡាបាល់ទាត់ឱ្យ កាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ហេតុដូច្នេះក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សម្រេចអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាចំនួន១០០% នៅតាមកីឡដ្ឋាននីមួយៗគ្រប់ការប្រកួតដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នៅតែលើកទឹកចិត្តដល់ក្លិបបាល់ទាត់ទាំងអស់បន្តការ អនុវត្តនូវវិធានការការពារ ដោយត្រូវធ្វើការរៀបចំវាស់កម្ដៅ និងលាងសម្អាតដៃជាប្រចាំដល់មន្ត្រី កីឡាករ និងក្រុមការងារពាក់ព័ន្ធ ទាំងអស់នៅពេលទៅដល់ទីលានទាំងមុនថ្ងៃប្រកួត និងថ្ងៃប្រកួត ដើម្បីបន្តចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូរីដ-១៩ និងធានាបាននូវសុខសុវត្ថិភាពនៅក្នុងវិស័យកីឡាបាល់ទាត់៕

Telegram-Troryorng
Share.