កាលពីថ្ងៃអង្គារ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបាត់បង់ទឹកប្រាក់អស់ ១២៦ពាន់លានដុល្លារ ក្នុង១ថ្ងៃ បន្ទាប់ពីលោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុននេះ ប្រហែលជាត្រូវលក់ភាគហ៊ុនដើម្បីផ្ដល់មូលនិធិដល់ការរួមចំណែកភាគហ៊ុនចំនួន ២១ពាន់លានដុល្លារ ចំពោះកិច្ចព្រមព្រៀងទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ប៊ីលានដុល្លារអាមេរិក។

ក្រុមហ៊ុន Tesla មិនជាប់ពាក់ព័ន្ធនិងកិច្ចព្រមព្រៀងទិញ Twitter​ ទេ ប៉ុន្ដែភាគហ៊ុន Tesla ត្រូវបានកំណត់គោលដៅដោយអ្នកវិនិយោគ បន្ទាប់ពីលោក Elon Musk បានបដិសេធមិនបង្ហាញជាសាធារណៈថា សាច់ប្រាក់របស់លោកសម្រាប់ការទិញយកបានមកពីណា។

ការធ្លាក់ចុះ ១២.២% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃអង្គារ ស្មើនឹងការធ្លាក់ចុះទឹកប្រាក់ ២១ពាន់លានដុល្លារ នៃតម្លៃភាគហ៊ុន Tesla ដូចគ្នានឹងសាច់ប្រាក់ ២១ពាន់លានដុល្លារ ដែលលោកបានសន្យាចំពោះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Twitter។

លោក Daniel lves អ្នកវិភាគ Wedbush Securities បាននិយាយថា ការព្រួយបារម្ភអំពីការលក់ភាគហ៊ុននាពេលខាងមុខរបស់មហាសេដ្ឋីលំដាប់កំពូលរូបនេះ និង​ លទ្ធភាពដែលលោកកំពុងត្រូវបានរំខានដោយការទិញ Twitter ធ្វើឲ្យប៉ះពាល់ដល់ផ្សារហ៊ុនរបស់ Tesla។ ទាក់ទិនករណីនេះ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ដើម្បីឲ្យប្រាកដ ការធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានប្រឆាំងនឹងផ្នែកខាងក្រោយដ៏លំបាកសម្រាប់ផ្សារហ៊ុនពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាច្រើន។ កាលពីថ្ងៃអង្គារ ផ្សារហ៊ុន Nasdaq បានបិទនៅកម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ដោយអ្នកវិនិយោគព្រួយបារម្ភអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល និង ការតំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបន្ថែមទៀតពីធនាគារកណ្ដាលសហរដ្ឋអាមេរិក។

ភាគហ៊ុនរបស់ Twitter ក៏បានធ្លាក់ចុះកាលពីថ្ងៃអង្គារផងដែរ ដោយធ្លាក់ចុះ ៣.៩% មកបិទនៅត្រឹម ៤៩.៦៨ដុល្លារ ទោះបីជាលោក Elon Musk បានយល់ព្រមទិញវាកាលពីថ្ងៃច័ន្ទក្នុងតម្លៃ ៥៤.២០ដុល្លារ ក្នុង១ហ៊ុន ជាសាច់ប្រាក់ក៏ដោយ។ ការរាលដាលកាន់តែធំទូលាយធ្វើឲ្យមានការព្រួយបារម្ភរបស់វិនិយោគិនដែលថា ការធ្លាក់ចុះយ៉ាងគំហុកនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលលោក Elon Musk ទទួលបានភាគច្រើននៃទ្រព្យសម្បត្តិ ២៣៩ពាន់លានដុល្លារនេះ អាចនាំឲ្យលោកក្លាយជាអ្នកមានជាងគេបំផុតលើពិភពលោកបន្ទាប់ពីមានគំនិតទី២ អំពីការទិញ Twitter។

លោក Ed Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ OANDA បាននិយាយថា «ប្រសិនបើតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅតែបន្ដស្ថិតក្នុងភាពស្រពិចស្រពិល នោះវានឹងធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់លោក Elon Musk»។

សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Maryland លោក David Kirsch ដែលការស្រាវជ្រាវផ្ដោតលើការច្នៃប្រឌិត និង សហគ្រិនភាពបាននិយាយថា វិនិយោគិនចាប់ផ្ដើមព្រួយបារម្ភលើការធ្លាក់ចុះនៃប្រាក់ចំណេញរបស់លោក Elon Musk៕

ប្រភព៖ Economictimes

Telegram-Troryorng
Share.