កូរ៉េ – កំពូល​ Super Star ពីរ​ជំនាន់​របស់​កូរ៉េ គឺ​ Suga និង Psy បាន​សហការ​គ្នា​ផលិត​បទ​ចម្រៀង​ថ្មី «That That» ជា​បទ​ចម្រៀង​ដក​ស្រង់​ពី​អាល់ប៊ុម​ទី​៩​ របស់​ Psy ដោយ​ម្ចាស់​បទ​ Gangnam Style បាន​ទម្លាយ​ពី​គន្លឹះ​សំខាន់​ដែល​លោក​អាច​ទាញ​ Suga ឱ្យ​មក​ផលិត​ចម្រៀង​ ថត​ក្នុង​ចម្រៀង​ រៀន​រាំ​ ថែម​ទាំង​សម្ដែង​ក្នុង​វីដេអូ​បទ​ចម្រៀង​នេះ​ថែម​ទៀត​ផង។

​យោង​តាម​បទ​សម្ភាសន៍​ខាង​ក្រោយ​ឆាក​ Suga បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ខ្លួន​មិន​ដែល​សង្ឃឹម​ទេ​ថា​គ្រប់​យ៉ាង​ក្លាយ​ទៅ​ជា​បែបនេះ​។ Suga បាន​និយាយ​ថា​ «និយាយ​​ដោយ​ស្មោះ​ត្រង់ទៅ ខ្ញុំ​មិន​ដែល​មាន​ឱកាស​បាន​ស្និតស្នាល​ជាមួយ​នឹង​តារា​ចម្រៀង​ដែល​ខ្ញុំ​រួម​សហការ​ជាមួយ​គ្នា​នោះ​ទេ​។ ខ្ញុំ​មិន​មែន​ជា​ប្រភេទ​ដែល​សុំ​ជួប​អ្នក​ណា​ម្នាក់​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​ការ​ងារ​នោះ​ទេ​ ប៉ុន្តែ​គាត់ (Psy) ចេះ​តែ​សុំ​ជួប​ខ្ញុំ​ នៅ​ពេល​រួម​ការងារ​ជាមួតយគ្នា​ពួកយើង​រារែក​ទៅ​មុខ​ទៅ​ក្រោយ​រហូត​។ ខ្ញុំ​មិន​ដែល​រំពឹង​ទេ​ថា​ខ្ញុំ​នឹង​បាន​រាំ​ជាមួយ​នឹង​ Psy … ខ្ញុំ​គ្រាន់​តែ​គិត​ថា​ខ្ញុំ​ត្រឹម​តែ​សរសេរ​ចម្រៀង​ឱ្យ​គាត់​ប៉ុណ្ណោះ រួច​ហើយខ្ញុំ​នឹង​ដក​ខ្លួន​ចញ​មក​»​

ចំណែក​ Psy វិញ​បាន​និយាយ​ថា​ «ជា​ដំបូង​ ពួកយើង​បាន​ចួប​គ្នា ព្រោះ​ខ្ញុំ​បាន​ឮមក​ថា​ Suga ចង់​ផលិត​បទ​ចម្រៀង​ឱ្យ​ខ្ញុំ​ ប៉ុន្តែ​ចុង​បញ្ចប់​គេ​ច្រៀង​ក្នុង​បទ​ចម្រៀង​នោះ​ដែរ​។ ថែម​ពី​នោះ​ទៀត​គេ​ថែម​ទាំង​រៀន​រាំ​បទ​នោះ​ថែម​ទៀត​ ហើយ​ចុង​បញ្ចប់​គេ​រួម​សម្ដែង​ក្នុង​បទ​ចម្រៀង​នោះ​ទៀត​។ បន្តិច​ម្ដង​ៗ​ Yoon Gi កាន់​តែ​លូក​ចូល​ជ្រៅ​ទៅ​ក្នុង​បទ​ចម្រៀង​នោះ​

បទ​ចម្រៀង​ថ្មី​នេះ​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២​នេះ​ រួម​ជាមួយ​នឹង​​អាល់ប៊ុម​ពេញ​​ទី​៩ របស់​ Psy។​

អត្ថបទ​ទាក់ទងនឹង Psy៖

Telegram-Troryorng

Share.