ព្រឹក​មិញ​នេះ​ស្រី​ស្អាត​ ស៊ីន យូប៊ីន បាន​បង្ហោះ​រូប​ភាព​ស្អាត​៣​សន្លឹក​ជាមួយ​នឹង​ដៃ​គូ​សម្ដែង​របស់​ខ្លួន​គឺ​លោក ​ណា​ ​ខុន​ ដក​ស្រង់​ពី​ឈុត​ឆាក​មួយ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​​ខ្មែរ​រឿង​ «​ព្រហ្មលិខិត​លម្អៀង​»​ ដែល​កាន់​តែ​ធ្វើ​ឱ្យ​ហ្វេន​ជា​​អ្នក​គាំទ្រ​​អន្ទះ​អន្ទែង​​និង​ជ្រួលជ្រើម​ខ្លាំង​ព្រោះ​ចង់​​ឆាប់​បាន​​ទស្សនា​រឿង​ភាគ​នេះ​លើ​កញ្ចក់​ទូរទស្សន៍​។​

សូមចុចត្រង់​នេះ​៖ ពិត​អត់ ​ឮ​ល្ហិចល្ហៀង​​​រឿង ​«​ស្នាម​ស្នេហ៍​សមុទ្រ​រាម»​ ​ត្រៀម​​បញ្ចាំង​លើ​ទូរទស្សន៍ ​PNN?​

រូបភាព​បី​សន្លឹក​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខ្លី​ជា​ភាសា​អង់គ្លេស​ថា​ ​Onset​ ​របស់​កញ្ញា​ ​ស៊ីន​ ​យូប៊ីន​ដែល​បាន​ផុស​នៅ​លើ​ផេក​របស់​កញ្ញា​មាន​អ្នក​ចុច​ Like រហូត​ដល់​ ​2.3K និង​មាន​ហ្វេន​ខមមិន​សរសើរ​តារា​​រូប​នេះ​យ៉ាង​ច្រើន​។

សម្រាប់​រឿង «​ព្រហ្ម​លិខិត​លម្អៀង» ​​​យូប៊ីន​ត្រូវ​ដើរ​តួ​ជា​កូន​ភ្លោះ​ដែល​មាន​អត្តចរិត​ខុស​គ្នា​ដាច់​ស្រឡះ​ដោយ​ម្នាក់​មាន​អត្តចរិត​សុភាព​ស្លូត​បូត​ ចំណែក​ម្នាក់​ទៀត​មាន​ចរិត​កោងកាច​និង​ប៉ិន​ច្រណែន​ឈ្នានីស​។ ចំណែក​តួ​អង្គ​លោក​ណាខុន​គឺ​ជា​បុរស​សង្ហា​មាន​ចរិត​សុភាព​ស្លូត​បូត​មាន​ស្នេហ៍​ស្មោះ​ចំពោះ​តួ​អង្គ​យូប៊ីន​ដែល​មាន​អត្តចរិត​ស្លូតបូត​មិន​ប្រែប្រួល​ ទោះ​ជា​ឧបសគ្គ​អ្វី​ក៏​​តួអង្គ​ណាខុន​មិន​រង្គោះរង្គើ​និង​ប្រែ​ប្រួល​ចិត្ត​ពី​តួ​អង្គ​យូប៊ីន​នោះ​ទេ​។​ ខ្សែ​រឿង​នេះ​​ផលិត​ដោយ​ផលិតកម្ម PR Production ហើយ​នឹង​មាន​បញ្ចាំង​ជូន​ទស្សនា​លើ​កញ្ចក់​ទូរទស្សន៍​ PNN៕

Telegram-Troryorng
Share.