លោកតាសញ្ជាតិប្រេស៊ីលម្នាក់ឈ្មោះ Walter Orthman គឺជាបុរសស្មោះស្មគ្រម្នាក់ដែលបំរើការងារឲ្យក្រុមហ៊ុនវាយនភណ្ឌ Industrias Renaux S.A ក្នុងប្រទេសប្រេស៊ីល អស់រយៈពេល ៨៤ឆ្នាំ៩ថ្ងៃ។

លោកតាចាប់ផ្ដើមចូលបម្រើការងារនៅក្នុងក្រុមហ៊ុននេះនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៣៨ កាលនោះលោកតាមានអាយុ ១៥ឆ្នាំ ប៉ុណ្ណោះ។

នៅពេលគេសួរថា តើគាត់ធ្វើយ៉ាងណាអាចធ្វើការនៅក្រុមហ៊ុនមួយរហូតដល់ ៨៤ឆ្នាំ ហើយនៅតែមិនលាឈប់? លោកតា Orthmann ឆ្លើយថា «អ្នកមិនអាចគ្រាន់តែធ្វើការងារណាមួយ ហើយគិតថាអ្នកកំពុងធ្វើការនោះទេ។ បើដូច្នេះ អ្នកនឹងមិនអាចទ្រាំទ្របានឡើយ។ ចំណែកខ្ញុំវិញ ខ្ញុំចូលចិត្ត ធ្វើការ ហើយត្រៀមខ្លួនជានិច្ចក្នុងការតស៊ូ ពេលមានការ លំបាក»។

ក្នុងឆ្នាំ ២០២២នេះ លោកតា Orthmann មានអាយុ ១០០ឆ្នាំហើយ ប៉ុន្តែបុគ្គលិកពិសេសរូបនេះមិនទាន់មានគម្រោងចូលនិវត្តន៍នៅឡើយ៕

ប្រភព៖ Guinnessworldrecords

Telegram-Troryorng
Share.