អាមេរិក – មហាសេដ្ឋី​លំដាប់​ទីមួយ​​ពិភពលោក​ បាន​ចាយ​លុយ​បរិច្ចាគ​ជំនួស​ Amber Heard ​​ក្នុង​រឿង​ក្ដី​ Amber Heard ប្ដឹង​លែងលះ​ Johnny Depp តែ​ចុង​ក្រោយ​ Amber បែរ​​ជា​និយាយ​ថា​សេពគប់​ Elon Musk គ្រាន់​តែ​កែ​អផ្សុក​ ហើយ​សង្ឃឹម​ថា​នឹង​បាន​ត្រលប់​ទៅត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​​អតីត​ស្វាមី​ Johnny Depp វិញ​។ នេះ​បាន​ហៅ​ថាមាន​លុយមហាសាល​តែ​មិន​អាច​បេះដូង​អូន​បាន​ពិត​មែន​!

យោង​តាម​សារព័ត៌មាន​ Dailymail បាន​បង្ហើប​ឱ្យដឹងថា​ Elon Musk បាន​ចាយ​លុយ​បរិច្ចាគ​ក្នុង​​ឈ្មោះ​ Amber Heard អស់​ជិត​ពាក់​កណ្ដាល​ហើយ​គឺ​ប្រមាណ​ជា​ ៥​ម៉ឺន​ដុល្លារ​ (២០០​លាន​រៀល) ឱ្យ​ទៅ​ ACLU ព្រោះ​ Amber បាន​សន្យា​ថា​នឹង​ឱ្យ​ប្រាក់​កាល​ពី​៦​ឆ្នាំ​មុន​ ក្រោយ​បញ្ចប់​ការ​លែង​លះ​គ្នា​ជាមួយ​នឹង​ Johnny Depp ប៉ុន្តែ​មក​ដល់​ពេល​នេះ​នាង​ឱ្យ​ត្រឹម​តែ​១.៣​លាន​ដុល្លារ​ ខណៈ​ដែល​ក្នុង​កិច្ច​សន្យា​នាង​ត្រូវ​បង់​៣.៥​លាន​ដុល្លារ​។

ករណី​នេះ​កើង​ឡើង​ដោយ​សារ​តែ​ Amber បាន​ប្រកាស​ថា​លុយ​ដែល​ទទួល​បាន​ពី​រឿង​ក្ដី​លែងលះ​គ្នា​របស់​ខ្លួន​នឹង​ អង្គ​ភាព​ចំនួន​២​ សរុប​៧​លាន​ដុល្លារ​ ដោយ​បរិច្ចាគ​ឱ្យ​ ACLU ចំនួន​៣.៥លាន​ដុល្លារ​ និង​គាំទ្រ​ដល់​កិច្ច​ការងារ​​ផ្នែក​ប្រឆាំង​នឹង​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​ចំនួន​៣.៥​លាន​ដុល្លារ​ ដោយ​លុយ​នេះ​នឹង​ប្រគល់​ទៅ​មន្ទីរពេទ្យ​កុមារ​នៅ​ Los Angeles។

បើ​តាម​ការ​ផ្សាយ​របស់​កាសែត​ The Guardian បាន​ផ្សាយ​ថា​យោង​តាម​ចម្លើយ​របស់​អតីតអ្នក​ចាត់​ការ​ទូទៅ​របស់​ Johnny និង​ Amber លោក Christian បាន​និយាយ​នៅ​ក្នុង​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា​ ក្នុង​ការ​ពិចារណា​ក្ដី​ប្រមាថ​៥០​លាន​ដុល្លារ​បាន​ឱ្យដឹង​ថាខណៈ​ដែល​ Amber Heard សេពគប់​ជាមួយ​នឹង​ Elon Musk នាង​បាន​ព្យាយាម​សុំ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​ Johnny តែ​ក្រោយ​មក​នាង​បាន​ចោទប្រកាន់​អតីត​ស្វាមី​ថា​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​រហូត​ឈាន​ដល់​ការលែងលះ​គ្នា​។

នៅក្នុងបទសន្ទនាតាមឆាតរវាង Amber និង Christian នាខណៈនោះបានបង្ហាញឲ្យឃើញថា «ការសេពគប់ជាមួយនឹងសេដ្ឋី Elon Musk គឺគ្រាន់តែកំដរអផ្សុក នាងមិនបានស្រលាញ់បុរសសំបូរទ្រព្យរូបនេះឡើយ ហើយនាងថែមទាំងព្យាយាមរកវិធីត្រូវរ៉ូវគ្នាជាមួយនឆង Johnny Depp ដោយនាងធ្លាប់ទាំងនិយាយទៀតថា «ព្រះជាម្ចាស់អើយ ខ្ញុំនឹកគេខ្លាំងណាស់»៕

សូមទស្សនាវីដេអូ Big News ៖

ប្រភព: Dailymail

អត្ថបទ​ទាក់ទង៖

Telegram-Troryorng

Share.