មនុស្ស​រាប់​សិប​លាន​នាក់​មក​ពី​បណ្ដាប្រទេស​នានា​ជុំវិញ​ពិភពលោក​បាន​ចុះ​ឈ្មោះ​​ ដាក់​សំណើរ​​ឱ្យ​ដក​តួអង្គ​នាង​ Amber Heard ចេញ​ពី​ភាពយន្តខ្នាតធំ​វគ្គ​២ រឿង «Aquaman 2» ក្រោយ​មាន​ភស្តុតាង​បញ្ជាក់​បន្ថែម​ទាក់​ទង​នឹង​រឿង​ក្ដី​របស់​ Johnny Depp។

អាច​និយាយ​បាន​ថា​ជា​រឿង​មួយ​កំពុង​តែ​ក្ដៅ​គគុក​និង​មាន​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រវាង​ Johnny Depp និង​ Amber Heard ដោយ​ភាគី​ Johnny បាន​ប្ដឹង​ទាមទារ​ថ្លៃ​ខូចខាត​ ៥០​លាន​សហរដ្ឋ​អាមេរិក​​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ធ្វើ​ឱ្យ​ខូច​កិត្តិយស​លោក​យ៉ាង​ធ្ងន់​ រហូត​ត្រូវ​ដក​ចេញ​ពី​ការងារ​ជា​ច្រើន​កន្លែង​និង​ច្រើន​ផ្នែក​។​​

ថ្មីៗ​នេះ​ Johnny Depp បាន​ចុច​តាមដាន (Follow) Jason Momoa តួ​ឯក​ប្រុស​រឿង​ Aquaman ដែល​សម្ដែង​ជាមួយ​នឹង​នាង Amber Heard ដោយ​រឿង​នេះ​អាច​ទាញ​សេចក្ដី​សន្និដ្ឋាន​បាន​ថា​ Johnny អាច​នឹង​សុំ​ប្រឹក្សា​យោបល់​ពី​និស្ស័យ​ផ្ទាល់​ខ្លួន​របស់​អតីត​ភរិយា​នាង​ Amber ដែល​លោក​មិន​បានដឹង​ ព្រោះ​ធ្លាប់​មាន​ព័ត៌មាន​លេច​ឮ​មក​ថា​តារាឯក​ប្រុស​ Jason មិន​សូវ​​ពេញ​ចិត្ត​ចំពោះ​អត្តចរិត​របស់​នាង​ Amber ប៉ុន្មាន​នោះ​ទេ​។

ងាក​មក​ទស្សនិកជន​ឯណោះ​វិញ​ អ្នក​គាំទ្រ​ជា​ច្រើន​ដែល​តាមដា​ន​សាច់​រឿង​ជម្លោះ​រវាង​កំពូល​តារា​ហូលីវូដ​ទាំង​ពីរ​ដួង​ ហើយ​មាន​​ទំនោរ​កាន់​ជើង​ Johnny Depp បាន​នាំ​គ្នា​បង្កើត​យុទ្ធនាការ​រួម​គ្នា​ចុះ​ឈ្មោះ​ស្នើសុំ​ដក​តារា​ស្រី​រូប​នេះ​ចេញ​ពី​ភាពយន្ត​ Aquaman វគ្គ​ទីពីរ​ ដោយ​យុទ្ធនាការ​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​រហូត​ដល់​ទៅ​២​លាននាក់​ ប៉ុន្តែ​អាច​នឹង​មាន​ការ​កើន​ឡើង​ជា​បន្ត​ទៀត​ រហូត​អាច​ក្លាយ​ជា​យុទ្ធនាការ​មាន​អ្នក​ចុះ​ឈ្មោះ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ៕

Telegram-Troryorng
https://t.me/troryorngmedia

Share.