តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ថេណា នឹងដឹកនាំក្រុមកីឡាអេឡិចត្រូនិក All Star កម្ពុជា ចូលរួមក្នុងកម្មវិធី All-Star Showdown 2022 ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាបែបកម្សាន្តលើកដំបូងរបស់វិញ្ញាសា Mobile Legends Bang Bang ដែលមានប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា។

ព្រឹត្តិការណ៍ All-Star Showdown 2022 ដែលនឹងប្រមូលផ្តុំដោយពិធីករ ពិធីការិនីកីឡាអេឡិចត្រូនិកល្បីៗ អ្នកនិយមលេងកីឡាអេឡិចត្រូនិកដ៏ល្បីល្បាញតាមបណ្តាញទំនាក់ទំនងសង្គម (streamers) និងអ្នកសិល្បៈល្បីៗដែលហៅថា All Stars មកពីប្រទេសទាំង៦ត្រូវបានបែងចែកជាពីរដំណាក់កាល។

ដំណាក់កាលទី១ អ្នកគាំទ្រ និងអ្នកស្រឡាញ់ពេញចិត្តកីឡាអេឡិចត្រូនិកនឹងបានឃើញ All Star ប្រមាណ២១០នាក់ដែលមកពីប្រទេសខុសៗគ្នាដូចជា Jess No Limit, ChooxTV, Akosi Dogie, Icefrogz ជាដើមត្រូវបានបែងចែកជាក្រុមសម្រាប់ឲ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើសយកក្រុមសំណព្វចិត្តរបស់ខ្លួន។

ការបោះឆ្នោតដើម្បីជ្រើសរើសក្រុមសំណព្វនឹងធ្វើទៅតាមប្រទេសនិមួយៗដែរចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា។ ក្រុមដែលទទួលបានសំឡេងគាំទ្រពីអ្នកគាំទ្រច្រើនជាងគេបំផុតចំនួន៤ (Top) នឹងត្រូវមានភារកិច្ចប្រកួតគ្នាមកដើម្បីស្វែងរកក្រុមជយលាភីលេខមួយសម្រាប់ចូលរួមការប្រកួតអន្តរជាតិ។

វាមិនត្រឹមតែជាការទទួលបានចំណីចក្ខុពិសេសប្លែកប៉ុណ្ណោះទេ អ្នកគាំទ្រក៏នឹងមានឱកាសទទួលបានរង្វាន់ជាវត្ថុអនុស្សាវរីយ៍ដ៏ច្រើនសំបូរបែបដូចជាសម្ភារ All-Star និង Zilong ថ្មីជាដើម។

ជាពិសេស All-Star Showdown 2022 ដែលសហការរៀបចំដោយ Samsung និងម្ចាស់ឧបត្ថម្ភផ្លូវការដូចជា Sting ព្រមទាំងដៃគូ KFC, Ttoy, WOWNOW, Legend, Smart និង Pleng អ្នកគាំទ្រនឹងបានជួបតារាសិល្បៈល្បីៗមកពីប្រទេសទាំង៦ក្នុងវីដេអូតែមួយ។ សម្រាប់ប្រទេសកម្ពុជា តារាចម្រៀងយុវវ័យល្បីឈ្មោះ ថេណា ដែលទទួលតួនាទីជា Star Manager នឹងសម្តែងជាតួ Zilong និងបុគ្គលលេចធ្លោជាច្រើនទៀតដូចជា Icefrogz, Paragon, Mengly, Miki, Sea Neang, Mano និងមាន Streamer ជាច្រើនទៀតក៏ចូលរួមក្នុងយុទ្ធនាការ All Star 2022។

បន្ទាប់ពីធ្វើការប្រកួតក្នុងស្រុកក្នុងចំណោមក្រុមកំពូលទាំង៤ លទ្ធផលក្រុមឈ្នះនឹងត្រូវប្រកាសនាថ្ងៃទី១០ ខែឧសភា ហើយក្រុមឈ្នះនឹងចូលរួមក្នុងព្រឹត្តិការណ៍ All Star អន្តរជាតិដែលចូលរួមដោយក្រុមឈ្នះទាំង៥មកពីប្រទេសផ្សេង ព្រមទាំងបុគ្គលល្បីៗជាច្រើនរូបមកពីប្រទេសទាំងនោះ។

សូមរង់ចាំមើលថា តើ Star Manager នឹងរៀបចំយ៉ាងណាសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយតារារូបណាខ្លះនឹងចូលរួម?

សម្រាប់ដំណាក់កាលទី២នឹងចាប់ពីថ្ងៃទី១៥ ខែឧសភាទៅដែលជាដំណាក់កាលប្រកួតអន្តរជាតិ ហើយអ្នកគាំទ្រនឹងមានឱកាសឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើន។ ជាពិសេសនឹងបានជួបតាមរយៈការផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម។

សហការរៀបចំព្រឹត្តិការណ៍ Allstar Showdown 2022, តំណាង Samsung បានបញ្ជាក់ថា Samsung ពិតជារីករាយដែលបានសហការរៀបចំ ALL STAR នេះឡើងដែលនឹងនាំមកនូវបទពិសោធថ្មីដ៏អស្ចារ្យដល់អតិថិជន Galaxy តាមរយៈការលេងហ្គេមយ៉ាងរលូន។ តាមបទពិសោធន៍នេះគឺបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ Samsung ក្នុងការផ្តល់ជូនផលិតផលដ៏មានគុណភាពខ្ពស់ជាមួយនឹងល្បឿនអេក្រង់លឿន និងថ្មកាន់បានយូរ។

ជាមួយនឹងការប្តេជ្ញាចិត្តផ្តល់សេវាដ៏ល្អឥតខ្ចោះដល់អតិថិជន ស៊េរីទូរសព្ទ Samsung Galaxy A នាំមកនូវផលិតផលថ្មីដែលផ្តល់ជូនលក្ខខណ្ឌល្អបំផុតសម្រាប់ការកម្សាន្តដូចជា chipsets ល្បឿនលឿន អេក្រង់ភ្លឺច្បាស់ជាមួយ Refreshing Rate ដល់១២០Hz, ថ្មីកាន់បានដែលធ្វើឲ្យអតិថិនលេងដោយសេរី និងឥតព្រួយបារម្ភ៕

Share.