លោក​ ហង្ស អច្ឆរិយា ត្រូវបានមហាជនស្គាល់ថា លោកគឺជាតារាសម្ដែងសិចស៊ី និងជាអ្នកនិពន្ធមានឈ្មោះបោះសំឡេងម្នាក់ «បូរិន្ទ» ។ ដោយសារតែមានជំងឺកូវីដ-១៩អុកឡុកប្រទេសកម្ពុជា លោក ហង្ស អច្ឆរិយា ត្រូវសម្រាកព្យាបាលជាច្រើនខែ នៅខេត្តបាត់ដំបង រហូតដល់ដំណាក់កាលចុងក្រោយ លោកក៏បានលាចាកលោកនេះទាំងនៅវ័យក្មេង។

ទោះជាលោក ហង្ស អច្ឆរិយា បានលាហ្វេនអ្នកគាំទ្រស្នាដៃលោកទាំងមិនមានថ្ងៃត្រឡប់ក៏ពិតមែន ក៏ប៉ុន្ដែ នៅមានស្នាដៃចុងក្រោយចំនួនពីររឿងទៀតដែលមិនទាន់បានបញ្ចេញ ហើយគេចាត់ទុកថា ជាស្នាដៃកម្រ និងជាស្នាដៃឧទ្ទិសដល់លោកផងដែរ។ តើស្នាដៃចុងក្រោយរបស់លោក ហង្ស អច្ឆរិយា នោះនៅទីណា?

ថ្មីៗនេះ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា គ្រឹះស្ថានបោះពុម្ពផ្សាយមួយកន្លែងដែលមានឈ្មោះថា កម្ពុមេរា ត្រៀមនឹងបញ្ចេញស្នាដៃចុងក្រោយរបស់តារាសម្ដែង ហង្ស អច្ឆរិយា ជូនអ្នកគាំទ្របានអាន។ តាមសំណេរដែលបានរៀបរាប់នៅលើហ្វេសប៊ុករបស់ គ្រឹះស្ថានបោះពុម្ពផ្សាយ កម្ពុមេរា បានរៀបរាប់ថា៖ «To Achariya with love and grief. You said ‘Bong, your stories these days have improved a lot bong!’ I was really pleased to hear it from you because your writing means a great deal to me too!. May your soul rest in peace.» ដែលមានន័យថា គេពិតជារំភើបដែលស្នាដៃនិពន្ធរបស់លោក ហង្ស អច្ឆរិយា មានអត្ថន័យខ្លាំង ហើយសូមវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព។

បើនៅក្នុង Comment គេបានឃើញការបញ្ជាក់ថា ស្នាដៃពីរឿងចុងក្រោយរបស់តារាសម្ដែង ​ហង្ស អច្ឆរិយា គ្រោងបោះពុម្ពផ្សាយជាប្រភេទរឿងខ្លី ដែលមានក្នុងសៀវភៅ« វិធាវី ២០១៦»។ នេះ​គឺជា​ការ​ដក​ស្រង់​ទាំង​ស្រង់​ចេញ​ពី Comment នោះថា៖ «មានរឿងខ្លីពីររបស់គាត់ បានបោះពុម្ពរួមនៅក្នុងសៀវភៅ «វិធាវី ២០១៦ និងរឿងខ្លីដទៃទៀត»។ សៀវភៅនេះនឹងត្រូវបោះពុម្ពជាថ្មីឆាប់ៗនេះ។» និងមួយទៀតថា «មិនមានរឿងប្រលោមលោកមួយក្បាលដាច់មុខទេ! មានតែរឿងខ្លីពីរ នៅក្នុងរឿង វិធាវី ២០១៦។»

ងាកមកដឹងពីចំណាប់អារម្មណ៍ហ្វេនវិញ ពួកគេក៏បានបង្ហាញអារម្មណ៍ក្ដុកក្ដួលផង និងរំភើបបន្តិចផង ដោយហ្វេនខ្លះនិយាយថា «អាណិតគាត់ណាស់បង តាមខ្ញុំដឹងគាត់នៅមានសៀវភៅ មួយចំណងជើងទៀត ដែលមិនទាន់បានបោះពុម្ព សូមបងជួយបញ្ចប់ស្នាដៃនោះ ជូនគាត់ផង »។ «ខ្ញុំស្រណោះគាត់ណាស់, គាត់ថានឹងចេញសៀវភៅមួយក្បាលផ្ទាល់ខ្លួនតែខ្ញុំបានត្រឹមអានគាត់នៅសៀវភៅ វិធាវី ។ ព្រឺសម្បុរខ្លាំងរឿង ខ្ញុំមកពីជើងមេឃ😭😭😭»។ «គាត់និពន្ធរាប់ឆ្នាំ និពន្ធរួចគាត់ក៏ស្លាប់ចោល ស្នាដៃ»។

ជាការពិតណាស់ លោក ហង្ស អច្ឆរិយា ដែលមានឈ្មោះកំណើតថា ហង្ស សារិន ក្រោយមកជា ហង្ស បូរិន្ទ បានស្លាប់ក្រោយសម្រាកព្យាបាល ជំងឺកូវីដ-១៩រយៈពេល៤ថ្ងៃនៅមណ្ឌលសុខភាពសម្ដេចឪ ខេត្តបាត់ដំបង។ លោក ហង្ស អច្ឆរិយា មានស្នាដៃបែបអភិនីរហា អាថ៌កំបាំង «ពងពស់ក្រោយ» រួមទាំងរឿងខ្លីមួយចំនួនដូចជា «ដែនដីអនាថា», «ផ្លូវឆ្ងាយខ្ញុំដើរតែម្នាក់ឯង» «ខ្ញុំមកពីជើងមេឃ» ជាដើម..៕

Share.