នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២នេះ គេបានឃើញវត្តមានតារាចម្រៀងរ៉េបនៅក្នុងផលិតកម្មហង្សមាសគឺលោក Vid Cooler កាន់កន្ត្រៃមាសកាត់ខ្សែបូរប្រហម ហាងភេសជ្ជៈតែគុជ One Zo សាខាទី2 នៅម្ដុំផ្សាឈូកមាស។ នៅក្នុងនោះដែរ ក៏មានវត្តមានតារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាស ជាច្រើនរូបដូចជា លោក នី រតនា និងភរិយា DJ ម៉ៃ លោក ឃុន វុត្ថា និងតារាសម្ដែង រួមទាំង DJ ល្បីៗជាច្រើនរូបទៀតចូលរួមអបអរ។

Rapper’ Vid Cooler ឬមានឈ្មោះពិតហៅថា លោក នេត្រ ចន្ទ័តារាវីដ ជាម្ចាស់ហាង One Zo សាខាទី២នេះ បានឱ្យដឹងថា ភេសជ្ជៈតែគុជ One Zo មានការគាំទ្រយ៉ាងពេញទំហឹងនៅតំបន់ អឺរ៉ុប និងអាស៊ី រហូតដល់ទៅ ១៩ ប្រទេសឯណេះ។ លក្ខណៈពិសេសរបស់គ្រាប់គុជនៅក្នុងហាង One Zo​គឺមានសភាព ទន់ ស្វិត ឆ្ងាញ់ជាប់មាត់ ដែលអាចធានាបានទាំងអនាម័យ និងគុណដើម។ លោកបន្តថា ទាំងអស់នេះគឺជាមូលហេតុជំរុញចិត្ត​ឱ្យលោកទិញហ្វ្រេនឆាយពីខាង One Zo មកធ្វើជាសាខាផ្ដាច់មុខផ្ទាល់ខ្លួន ដើម្បីនាំយកភេសជ្ជៈដែលមានទាំងគុណភាព និងមានឱជារសមកចែករំលែកឱ្យអតិថិជនបានភ្លក់ផ្ទាល់នៅក្នុងហាងរបស់លោក។

តារារ៉េបរូបនេះ​បានលើកឡើងទៀតថា យុវវ័យសម័យថ្មីនេះមានចំណូលចិត្តទៅលើប្រភេទភេសជ្ជៈ Milk Tea និងត្រូវការកន្លែងអាចសម្រាកកម្សាន្តអារម្មណ៍ផ្សេងៗនាពេលជួបជុំមិត្តភ័ក្ត។ ហាង One Zo ត្រូវបានជ្រើសរើសទីតាំងពិសេស និងមានសក្តានុពលខ្លាំងចំពោះអាជីវកម្ម ដើម្បីស្រូបទាញយុវវ័យយើងឱ្យចាប់អារម្មណ៍ជាមួយ ការដេគ័រក្នុងហាងយ៉ាងប្រណិតដែលអាចឱ្យពួកគេថតរូបបានស្អាតៗ និងជាប់ចិត្តជាមួយ Milk Tea ដែលកំពុងត្រូវចិត្តពួកគេ។

លោកបន្តថា ហាងភេសជ្ជៈតែគុជ One Zo នៅតែរក្សាបាននូវរូបមន្តនិងវត្ថុធាតុដើមមកពីកោះតៃវ៉ាន់ ដែលមានច្រើនជម្រើស និងច្រើនរសជាតិ។ លោកចង់ឱ្យអតិថិជនរបស់ One Zo មកសាកល្បង និងទទួលយកនូវបរិយាកាសបែបថ្មីនៅសាខាទី២នេះ៕

Share.