អង់គ្លេស​ – តារា​សម្ដែង​អង់គ្លេស​ Zara Phythian ដែល​សម្ដែង​ជា​តួ​អង្គ​អ្នក​លេង​សៀក​នៅ​ក្នុង​រឿង​ Doctor Strange និង​ស្វាមី​របស់​នាង​ Victor Marke កំពុង​រងការ​ចោទ​ប្រកាន់​ថា​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​។

ក្មេង​ស្រី​ដែល​ពេល​នេះ​បាន​ធំដឹង​ក្ដី​ជា​មនុស្ស​ធំហើយ​នោះ​បាន​និយាយ​ថា​ Zara Phythian និងស្វាមី​ Victor Mark បាន​ថត​ឈុត​កំពុង​តែ​មាន​សិច​ជុំ​គ្នា​បីនាក់​ដើម្បី​បង្កើត​ជា​វីដេអូ​អាសអាភាស។

នៅ​ចំពោះ​មុខ​តុលាការ​ Nottingham Crown ក្មេង​ស្រី​រូប​នោះ​បាន​និយាយ​ថា​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២០០៣​និង​ឆ្នាំ​២០០៨​ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ការងារ​ជា​អ្នក​បង្វឹក​ក្បាច់​គុន​។ កាល​ណោះ​ពួក​គាត់​ទាំង​ពីរ​នាក់គ្រាន់​តែ​ស្ថិត​ក្នុង​ទំនាក់ទំនង​ជា​គូស្នេហ៍​នឹង​គ្នា​ប៉ុណ្ណោះ​ មិន​ទាន់​រៀបការ​នោះ​ទេ​។ ក្មេង​បាន​និយាយ​ថា​ខ្លួន​ទៅ​ជួបអ្នក​ទាំង​ពីរ​ដោយ​សារ​តែ​ការ​ស្រលាញ់​គាំទ្រ​ ឬ​អាច​និយាយ​បាន​ថា​អ្នក​គាំទ្រ​ទៅជួប​អាយដល​របស់​ខ្លួន​។

កាល​ណោះតារា​ទាំង​ពីរ​នេះ ​បាន​ឱ្យ​ក្មេង​ស្រី​ផឹក​ស្រា​រួចហើយ​លួងលោម​ដើម្បី​សុំ​រួមរក្ស​ជាមួយ​នឹង​ក្មេង​ស្រូ​។ «ខ្ញុំ​ដឹង​ថា​មិន​ត្រូវ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​​មិន​ដឹង​ថា​ត្រូវ​រំដោះ​ខ្លួន​ឯង​ចេញ​ពី​ស្ថានភាព​នោះ​ឬ​និយាយ​អ្វី​នោះ​ទេ​។ ខ្ញុំ​ចាំ​បាន​ថា​ខ្ញុំ​ធ្លាប់​ព្យាយាម​ធ្វើ​តាម​ Zara ព្រោះ​ខ្ញុំ​គោរព​តារា​ស្រី​រូប​នេះ​ខ្លាំង​ណាស់​កាលណោះ​ ហើយ​ខ្ញុំ​ចង់​ឱ្យ​ខ្លួន​ឯង​ដូច​ជា​គាត់​នៅ​គ្រប់​កាលៈទេសៈ» នេះ​គឺជា​សម្ដី​របស់​ជន​រងគ្រោះ​បាន​និយាយ​ប្រាប់​ទៅ​តុលាការ​។

ការ​រំលោភបំពាន​បែប​នោះ​បាន​បន្ត​កើត​មាន​ចំពោះ​ខ្លួន​នាង​ទៀត​ ប៉ុន្តែ​ពួក​គេ​បាន​គំរាម​នាង​មិន​ឱ្យនាង​រាយការណ៍​ឬ​ប្រាប់​រឿង​នេះ​ទៅ​នរណា​ម​ម្នាក់​នោះ​ទេ​។ ប៉ុន្តែ​​ពេល​នេះ​​នាង​​ជា​មនុស្ស​ធំ​ហើយ ទើប​នាង​បាន​សម្រេច​ចិត្ត​ប្រាប់​រឿង​ទាំង​អស់​នេះ​ទៅ​តុលាការ​។

Zara និង Victor ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ ១៤​ករណី ក្នុង​សកម្មភាព​រំលោភ​បំពាន​លើ​ក្មេង​មិន​ទាន់​ពេញ​វ័យ​។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​បដិសេធ​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​​នៅ​ក្នុង​តុលាការ​។

Zara Phtythian គឺជា​អ្នក​​ប្រដាល់​និង​ជា​តារា​សម្ដែង​ដែល​បាន​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ជា​ច្រើន​ដូច​ជា​ «Tribal Get Out Alive» «Accident Man 2» «The Hike» និង​ «Dragon Kingdom»៕

សូមទស្សនាវីដេអូ Top News ៖

ប្រភព៖ nld

Share.