ក្រុមហ៊ុន Thai League Co., Ltd បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងមានការកើនឡើងកូតាកីឡាករបរទេស។ ដោយផ្តើមដំបូងគេនៅក្នុង Thai League 1 (លីគកំពូលរបស់ប្រទេសថៃ) ចាប់ផ្តើមពីរដូវកាល 2022/23 តទៅ ខណ:លីគទី២ ឬទី៣ មិនមានការប្រែប្រួលឡើយ។

កូតាកីឡាករបរទេសថ្មីមានដូចជា៖
ក្លិបនីមួយៗអាចចុះឈ្មោះកីឡាករដោយប្រើទម្រង់ (5+1+Unlimited) មានន័យថាកីឡាករបរទេសមិនមែនអាស៊ី៥នាក់+កីឡាករអាស៊ី១នាក់+កីឡាករអាស៊ានមិនកំណត់ ក្នុងបញ្ជីឈ្មោះកីឡាកររបស់ពួកគេចាប់ពីរដូវកាលក្រោយតទៅ។

ប៉ុន្តែក្រុមហ៊ុន Thai League Co., Ltd បានដាក់លក្ខខណ្ឌមួយនៅក្នុងពេលប្រកួតគឺក្លិបទាំងអស់ត្រូវប្រើទម្រង់ (3+1+ Unlimited) មានន័យថាកីឡាករបរទេសមិនមែនអាស៊ី៣នាក់+កីឡាករអាស៊ី១នាក់+កីឡាករអាស៊ានមិនកំណត់ ឲ្យលេងនៅលើទីលាន៕

Share.