នេះ​​ចាត់​ទុក​ជា​រឿង​ដ៏​សែន​រំភើប​រីករាយ​មួយ​សម្រាប់​តារា​ចម្រៀង​ Rapper វ័យ​ក្មេង​ដែល​បទ​ចម្រៀង​របស់​គេ​នៅ​តែ​មាន​ការ​ពេញ​និយម​និង​នៅ​តែ​មាន​អ្នក​ Stream និង​ ទស្សនា​រហូត​ឡើង​ដល់​ 50M ហើយ​ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​ វណ្ណដា​ បាន​បង្ហោះ​សំណេរ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន។​

នៅ​ក្នុង​សំណេរ​ថ្លែង​អំណរគុណ​ដែល​ម្ចាស់​បទ​ «Time To Rise» បង្ហោះ​ដើម្បី​ជា​សារ​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​ដែល​ជា​ចំណែក​​មួយ​ដ៏​ធំ​ធ្វើ​ឱ្យ​បទ​ចម្រៀង​របស់​ខ្លួន​មាន​ចំនួន​ Views បាន​គ្រប់​ 50M ប្រកប​ដោយ​អត្ថន័យ​និង​ខ្លឹមសារ​យ៉ាង​ដូច្នេះ ​៖​​​

«​អ្នក​ទាំងអស់​គ្នា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​នឹង​រក​អ្វី​មក​និយាយ​ទៀត​ហើយ​ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ដែល​យើង​អាច​ទៅ​ដល់​គោលដៅ​ដ៏​ធំ​មួយនេះ​ក្នុង​រយៈ​ពេល​ខ្លី​។ ​ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ប៉ុន្តែ​ ​ខ្ញុំ​នឹង​និយាយ​ចេញ​ពី​ចិត្ដ​ម្ដង​ទៀត​គឺ​ សូម​អរគុណ​អ្នក​ទាំងអស់​សម្រាប់​ការ​ស្រឡាញ់​និង​ការ​គាំទ្រ​។​ ​We’re​ ​all​ ​made​ ​this​ ​happen!​ ​ដោយ​ក្ដី​ស្រលាញ់​ វណ្ណដា​ ​ ​»

Y’all​ ​got ​me​ ​speechless ​again, ​I ​can’t​ believe ​this ​such​ a ​milestone ​in ​such​ ​a ​short​ ​time ​like​ ​this.​ I’ve​ said ​it​ but​ ​I ​will​ say ​it​ again​ thank ​you ​all ​for​ ​the ​love​​ and ​support​. ​We’re ​all​ ​made ​this ​happen! Love​,​​ ​VannDa​ ​ ​Artwork ​by Juvie Lin

Telegram-Troryorng

Share.