ក្រុមបាល់ទាត់ AS Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho រហស្សនាម«The Special One»បានយកឈ្នះ Leicester City ក្នុងលទ្ធផលទាំង២ជើង ២-១ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa Conference League។

ក្រោយលោកអាជ្ញាកណ្តាល Srdjan Jovanovic សញ្ជាតិស៊ែប៊ីផ្លុំកញ្ចែបញ្ចប់ការប្រកួត លោក Jose Mourinho បានស្រក់ទឹកភ្នែកដោយសាររំភើបខ្លាំងពេក និងមានមោទនភាពចំពោះកូនក្រុមរបស់លោកដែលបានប្រឹងប្រែងអស់ពីសមត្ថភាពទាំងកម្លាំងកាយ និងកម្លាំងចិត្ត។

ខណ:ក្រុមខ្លាំងប្រចាំនៅបារាំង Marseille បានធ្លាក់ក្រោមថ្វីជើងក្រុម Feyenoord សរុបទាំង២ជើង ២-៣ នៅកីឡដ្ឋាន Stade Orange Velodrome កាលពីយប់មិញ។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ Europa Conference League ក្រុម AS Roma ប៉ះជាមួយ Feyenoord នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២:០០រំលងអធ្រាត្រ៕

https://www.youtube.com/watch?v=m_U_UUK2AgI
Share.