កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ម្សិលមិញ​នេះ​ វេទិកា​ប្រកួត​ប្រជែង​សម្រស់​ដ៏​ធំមួយ​គឺ​​​ «កញ្ញា​​ឯក​ដ៏​អស្ចារ្យ​​នៃ​កម្ពុជា​ឆ្នាំ​២០២២​ ឬ Miss Grand Cambodia 2022» បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​លើ​ផេក​ហ្វេសប៊ុក​ខ្លួន​ថា​បេក្ខ​នារី​កំពូល​ទាំង​ ៥​រូប​ចុង​ក្រោយ​នឹង​ត្រូវ​តំណាង​ព្រះ​រាជាណាចក្រកម្ពុ​ជា​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។

ផេក​ផ្លូវ​ការ​ Miss Grand Cambodia បាន​ប្រកាស​ថា​ បេក្ខនារី​​ដែល​មាន​សម្រស់​ស្អាត​ដាច់​គេ​និង​ជា​ម្ចាស់​មកុដ​ទាំង​៥​នាក់​ ឬ Top 5 MGC 2022 គឺ​ជា​បេក្ខភាព​តំណាង​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា​នៅ​ក្នុង​កម្មវិធី​ប្រកួត​ធំៗ​ចំនួន​៥​ដូច​ខាង​​ក្រោម​៖

១. ចំណាត់​ថ្នាក់​លេខ​១ ៖ Winner Represent Cambodia to Miss Grand international 2022
២. រងលំដាប់​ទី​មួយ​ (លេខ២) ៖ 1st Runner Up Represent Cambodia to Miss Supranational 2023
៣. រង​លំដាប់​ទី​ពីរ (លេខ៣) ៖ 2nd Runner Up Represent Cambodia toMiss Global 2023
៤. រង​លំដាប់​ទី​បី​ (លេខ៤) ៖ 3rd Runner Up Represent Cambodia toMiss InterGlobal 2022
៥. រង​លំដាប់​ទីបួន (លេខ៥) ៖ 4th Runner Up Represent Cambodia to Miss Polo International 2022

ដូច្នេះ​សម្រាប់​បងប្អូន​មិត្ត​នារី​ដែល​មាន​សមត្ថភាព​និង​សម្រស់​ ហើយ​ជឿជាក់​លើ​ខ្លួន​ឯង​អាច​ចូលរួម​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ដើម្បី​ឱកាស​ក្លាយ​ជា​ម្ចាស់ជ័យលាភី​ម្នាក់​ក្នុង​ចំណោម​៥​នាក់​។

Share.