
កីឡាការិនីតេក្វាន់ដូខ្មែរ-អាមេរិក Cassie Tubbs បានយកឈ្នះលើកីឡាការិនីZoya Sabir របស់ប្រទេសប៉ាគីស្ថាន ដោយលទ្ធផល ៣៩ទល់១ ក្នុងវគ្គជម្រុះកីឡាអូឡាំពិកTokyo 2020 Olympic Gamesដែលធ្វើឡើងនៅទីក្រុង Amman ប្រទេសហ្សកដានី នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ នេះ។
លទ្ធផលប្រកួតក្នុងវិញ្ញាសា-៥៧គីឡូក្រាម ជាបណ្ដោះអាសន្នមានដូចជា៖
-Zoya Sabir (ប៉ាគីស្ថាន) ១-៣៩ Cassie Tubbs (កម្ពុជា)
-Law Sin Yi (ហុងកុង) ០-១៤ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ៣២-៦ Layan Jaber (ប៉ាឡេស្ទីន)
-Pauline Lopez (ហ្វីលីពីន ) ប៉ះ Aya Al-Jarayhe (ស៊ីរី)
-Dunya Abutaleb (កាហ្សាស្ថាន) ប៉ះ Laetitia Aoun (លីប៉ង់)
-Trần Thị Ánh Tuyết (វៀតណាម) ប៉ះ Jennifer Lay (ទីម័រខាងកើត)
គូប្រកួតវគ្គ៨នាក់ចុងក្រោយរកឃើញជាបណ្តោះអាសន្នហើយដែរគឺ៖
-Phannapa Harnsujin (ថៃ) ប៉ះ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ប៉ះCassie Tubbs (កម្ពុជា)
អ្នកឈ្នះជើងឯកនិងជើងឯករង នៅក្នុង វិញ្ញាសា-៥៧គីឡូក្រាម នឹងទទួលបានសំបុត្រយន្តហោះដោយស្វ័យប្រវត្តិទៅកាន់ប្រទេសជប៉ុន ដើម្បីប្រកួតTokyo 2020 Olympic Games។
សូមបញ្ជាក់ថាកម្ពុជា បានបញ្ជូនអត្តពលិក២រូបទៅចូលរួមប្រកួត ក្រោមការដឹកនាំពីសំណាក់លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ។ ចំពោះកីឡាករ វ៉ា មិថុនា ធ្លាក់ចេញពីវគ្គជម្រុះនេះពីម្សិលមិញ៕
